Connect with us

ព័ត៌មានទាន់ហេតុការណ៍

ស្តុកប្រេងដូងរបស់ម៉ាឡេស៊ីធ្លាក់ចុះ ៤,០៩ ភាគរយក្នុងខែធ្នូ

អន្តរជាតិ៖ តាមទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃអង្គារថា ម៉ាឡេស៊ីជាប្រទេសដែលផលិតប្រេងដូងធំជាងគេទីពីររបស់ពិភពលោកបានរាយការណ៍ពីស្តុកប្រេងដូងបានធ្លាក់ចុះទាបកាលពីខែធ្នូឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ យោងតាមក្រុមប្រឹក្សាប្រេងដូងម៉ាឡេស៊ី ស្តុកប្រេងដូងរបស់ប្រទេសនេះបានធ្លាក់ចុះ ៤,០៩ ភាគរយមកនៅត្រឹម ២,១៩ លានតោនក្នុងខែធ្នូ ឆ្នាំ ២០០២។

ទន្ទឹមនឹងនេះ ផលិតកម្មប្រេងដូងឆៅក្នុងប្រទេស បានធ្លាក់ចុះ ៣,៦៨ ភាគរយមកត្រឹម ១,៦២ លានតោន។ ផ្ទុយទៅវិញ ការនាំចេញប្រេងដូងបានធ្លាក់ចុះ ៣,៤៨ ភាគរយមកត្រឹម ១,៤៧ លានតោន។ ការនាំចូលប្រេងដូងបានកើនឡើង ០,១៤ ភាគរយក្នុងមួយខែដល់ ៤៧,១១៤ តោន៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook