Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងបន្តរៀបចំសណ្តាប់ធ្នាប់និងរបៀបរៀបរយនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតឱ្យកាន់តែល្អប្រសើរ

អាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងបន្តរៀបចំសណ្តាប់ធ្នាប់និងរបៀបរៀបរយនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតឱ្យកាន់តែល្អប្រសើរដើម្បីសម្រួលដល់ការចេញចូលរបស់ភ្ញៀវទេសចរ ទំនិញ ដែលជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ច្រកដំដែនខេត្តបន្ទាយមានជ័យនៅតែបន្ត ដំណើរការដោះដូរទីផ្សារទំនិញកសិផលផ្សេងៗគ្នាទៅវិញទៅមកជាមួយភាគីថៃ ដោយមិនមានការរាំងស្ទះនោះទេ។ចំណែកភ្ញៀវជាតិ និងអន្តរជាតិចេញចូលធម្មតា។ ឯកឧត្តម បានបញ្ជាក់ថា ចំពោះរថយន្តធុនធំៗ គឺបង្វែរទៅច្រកទ្វារអន្តរជាតិស្ទឹងបត់ ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍ ខណៈបច្ចុប្បន្ន អាជ្ញាធរកំពុងរុះរើជួសជុលកាស៊ីណូដែលឆេះឡើងវិញដើម្បីឱ្យមានសណ្តាប់ធ្នាប់រៀបរយឡើងវិញ។

«ច្រកអន្តរជាតិប៉ោយប៉ែតមានសណ្តាប់ធ្នាប់រៀបរយឡើងវិញដោយមានការខកខានតែមួយថ្ងៃនោះទេក្នុងហេតុការភ្លើងឆេះកាស៊ីណូ ។ គ្រាន់តែបង្វែរតម្រង់ទិសនូវរថយន្តធុនធំៗ មកទិសអន្តរជាតិស្ទឹងបត់វិញដោយដំណើរការធម្មតានៅឡើយទេ ដោយឡែកចំពោះប្រជាពលរដ្ឋទូទៅ និងភ្ញៀវទេសចរមានការចេញចូល តាមច្រកអន្តរជាតិប៉ោយប៉ែតធម្មតា ។

យើងបានឱ្យពួកគាត់ធ្វើដំណើរទៅផ្លូវវាងពីកន្លែងហេតុភ្លើងឆេះកាស៊ីណូដោយយើងមានការរុះរើ ប៉ុន្តែមន្ត្រីជំនាញយើងបានធ្វើការសម្រួលពួកគាត់មិនឱ្យមានការកកស្ទះនោះទេ ខាងអាជ្ញាធរយើងបានសម្របសម្រួលរួចហើយ»។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ច្រកអន្តរជាតិប៉ោយបែតបានបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនេះហើយ កម្លាំងប្រតិបត្តិការបានរកឃើញអ្នកស្លាប់សរុបចំនួន២៦នាក់ និងអ្នករបួសចំនួន៥៧នាក់ ក្នុងនោះទាំងអ្នករបួស និងស្លាប់ មិនមានជនជាតិខ្មែរនោះឡើយ។ សម្រាប់ប្រតិបត្តិការជួយអន្តរាគមន៍គ្រោះអគ្គិភ័យនេះ ខាងកម្ពុជាប្រើប្រាស់កម្លាំង១០០៩នាក់ និងខាងថៃចំនួន២២១នាក់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook