Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រនិងបន្ដពង្រីកការផ្សព្វផ្សាយអំពីសេវាសាធារណៈរបស់រាជរដ្ឋាភិបាល ឱ្យបានកាន់តែទូលំទូលាយ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រនិងបន្ដពង្រីកការផ្សព្វផ្សាយអំពីសេវាសាធារណៈរបស់រាជរដ្ឋាភិបាល ឱ្យបានកាន់តែទូលំទូលាយ ដើម្បីបានទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ការគាំទ្រនិងបន្ដពង្រីកការផ្សព្វផ្សាយរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន តបតាមការស្នើសុំរបស់ឯកឧត្តម ផៃ សុីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ផៃ សុីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានស្នើការគាំទ្រចំពោះផែនការ ការងាររបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ពង្រឹងពង្រីកកិច្ចសហការរបស់ស្ថាប័ន ក្រសួង មន្ទីរនានា ពិសេសមន្ទីរព័ត៌មាន រាជធានី ខេត្ត ដើម្បីធ្វើការផ្សព្វ ផ្សាយព័ត៌មាន ឱ្យបានកាន់តែទូលំទូលាយ បានទៅដល់ ប្រជា ពលរដ្ឋនៅតាមមូលដ្ឋាន អំពីសេវាសាធារណៈរបស់រាជរដ្ឋាភិបាល ផ្តល់ជូនដល់ប្រជាពលរដ្ឋ និងគោលនយោបាយនានា ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកាន់តែល្អប្រសើរ និងផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយថែមទៀតផង ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានសំដែងការគាំ ទ្រចំពោះគម្រោងផែនការសកម្ម ភាពការងាររបស់អង្គភាពអ្នកនាំ ពាក្យរាជរដ្ឋាភិបាល បន្តទៅទៀត ហើយក៏បានកោតសរសើរចំពោះលទ្ធផលការងារដែលសម្រេចក្នុងរយៈកន្លងមកនេះផងដែរ។
នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ នាឱកាសនេះដែរ ឯកឧត្តម ផៃ សុី ផាន បានគោរពអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តី ជាអធិបតីបើក កិច្ចប្រជុំស្តីពីយុទ្ធសាស្រ្តនយោ បាយព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជ រដ្ឋាភិបាល នឹងប្រព្រឹត្តនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ ។

ឯកឧត្តម បានបន្តថា សម្រាប់កិច្ចប្រជុំពិភាក្សានាពេលខាងមុខ ក្នុងគោលបំណង ផ្តោតលើកិច្ចធ្វើយុទ្ធនាការ ពន្យល់ផ្សព្វផ្សាយ ដល់សាធារណជនអំពី សមិទ្ធផលការងាររបស់មន្ទីរជំនាញនានាជុំវិញ រាជធានី-ខេត្ត រួមគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី “ភាពជោគជ័យរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីរៀបចំវេទិកាសាធារណៈ ក៏ដូចជាវេទិកាឆ្លើយឆ្លងតាមរលកធាតុ អាកាស ទៅដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ នៅក្នុងដែនដីនៃរដ្ឋបាលរាជធានី-ខេត្ត របស់ខ្លួន ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook