Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំង នឹងរៀបចំក្រុម ការងារចុះទៅធ្វើការកំណត់អត្តសញ្ញាណដីនៅតំបន់កាត់ឆ្វៀលជូនប្រជាពលរដ្ឋឱ្យបានឆាប់បំផុត

កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ ឆ្នាំង បានបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ និងដើមសប្តាហ៍ក្រោយ ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត ដែលមានមន្រ្តីជំនាញនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីផងដែរនោះ នឹងចុះធ្វើការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋ ដើម្បីរៀបចំបែងចែកដីនៅតំបន់ដែលបានកាត់ឆ្វៀល ជូនប្រជាពលរដ្ឋនៅឃុំផ្លូវទូក ឃុំសំរោងសែន ស្រុកកំពង់លែង និង ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

ក្នុងកិច្ចប្រជុំជាមួយមន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងថា យោងតាមកិច្ចប្រជុំអន្តរ ក្រសួង កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដោយឱ្យអាជ្ញាធរមូលដ្ឋានត្រូវពន្លឿននៃការចុះកំណត់អត្តសញ្ញាណកម្មដីធ្លីជូនប្រជាពលរដ្ឋធ្លាប់អាស្រ័យផលកន្លងមក ឱ្យពួកគាត់បន្តអាស្រ័យ ផលវិញ ។

ស្ថិតក្នុងតំបន់កាត់ឆ្វៀលពីដីតំបន់បីរួចហើយនោះ ។ ចំពោះឃុំដែលក្រុមការងារចម្រុះគ្រោងនឹងចុះទៅកំណត់អត្តសញ្ញាណមុនគេនាពេលខាងមុខនេះ មានឃុំផ្លូវទូក ឃុំសំរោងសែន ស្រុកកំពង់លែង និង ឃុំពាមឆ្កោកស្រុកជលគិរី ។

ឯកឧត្តមអភិបាលខេត្តបានបន្តថាដើម្បីធានាបាននូវនិរន្តរភាពនៃកិច្ច ការពារតំបន់ព្រៃលិចទឹក ពីការកាប់រុករានឈូសឆាយរបស់ជនខិលខូច រដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់កម្លាំងការពារយ៉ាងហ្មត់ចត់បំផុត នៃអនុក្រឹត្យ១៩៧របស់រាជរដ្ឋាភិបាល ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចូលមកក្នុងតំបន់ហាមឃាត់នោះទេ ដោយពង្រឹងការអនុវត្តច្បាប់ជាមូលដ្ឋាន ។

ឯកឧត្តមបានសំណូមពរប្រជា ពលរដ្ឋដែលរស់នៅស្ថិតក្នុងឃុំទាំងបីនេះ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្រ្តីជំនាញ ក្នុងការចុះកំណត់អត្តសញ្ញាណឱ្យបានលឿន ប្រកបដោយប្រសិទ្ធភាព តម្លាភាព ដើម្បីឆាប់ទទួលបានដីធ្លីដែលខ្លួនធ្លាប់បានអាស្រ័យផលមកវិញ ។

គួរបញ្ជាក់ដែរថា ក្រោយពីក្រុមការ ងារអន្តរក្រសួង និង អាជ្ញាធរខេត្ត ធ្វើការសិក្សាស្រាវជ្រាវ យ៉ាងហ្មត់ចត់នោះមក បានសម្រេចធ្វើការស្នើសុំ ឃុំសំរោងសែន និង ឃុំផ្លូវទូក នៃស្រុកកំពង់លែង និង ឃុំ ពាមឆ្កោកស្រុកជលគិរីរ ទៅប្រមុខរាជរដ្ឋាភិបាលកាត់ឆ្វៀលដីតំបន់៣ដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលកន្លងមក ឱ្យពួកគាត់បន្តអាស្រ័យផលដដែលវិញ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook