Connect with us

ព័ត៌មានទាន់ហេតុការណ៍

អាមេរិក ចោទអ៊ីរ៉ង់ ផ្ដល់ជំនួយដ្រូនអត្ដឃាតទៅឲ្យរុស្ស៊ី ពង្រីកឧក្រិដ្ឋកម្មសង្គ្រាម នៅអ៊ុយក្រែន

 

ក្រោយពេលចក្រភពអង់គ្លេស បានចាត់ទុកអ៊ីរ៉ង់ កំពុងតែបង្កើតកំហុសដ៏ធំបំផុត ពាក់ព័ន្ធនឹងការបញ្ជូនដ្រូនអត្ដឃាតទៅឲ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ វាយប្រហារប្រឆាំងនឹងអ៊ុយក្រែន មិនបានប៉ុន្មានថ្ងៃផង ឋ

អាមេរិក ក៏បានចោទប្រកាន់ដល់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ កំពុងតែជួយដល់សកម្មភាព ទាក់ទងនឹងឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងប្រទេសអឺរ៉ុបខាងកើត ដែលកំពុងរងនូវការឈ្លានពាន ពីក្រុងមូស្គូ។

សារព័ត៌មាន AP បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១០ ខែមករា ថា រដ្ឋបាលរបស់ប្រធានាបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ការលក់គ្រឿងសព្វាវុធដ៏សាហាវរបស់

អ៊ីរ៉ង់ ទៅឲ្យប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ នៅក្នុងសង្គ្រាមឈ្លានពាន ដែលកំពុងតែបន្ដ នៅក្នុងប្រទេសអ៊ុយក្រែន មានន័យថា ក្រុងតេអ៊ីរ៉ង់ កំពុងតែផ្ដល់ជំនួយ សម្រាប់បង្កើនសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាម។លោក

ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានចោទប្រកាន់ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ខណៈគាត់បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ដែលអមដំណើរលោក

ប្រធានាធិបតី Joe Biden នៅក្នុងដំណើរទៅកាន់ប្រទេសម៉ិកស៊ិក។

ការចោទប្រកាន់របស់អាមេរិក បានកត់សម្គាល់នូវសង្គ្រាមវោហារសាស្ត្រដ៏មុតស្រួចបំផុតរបស់ក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងអ៊ីរ៉ង់ ចាប់តាំងពីក្រុងតេអ៊ីរ៉ង់ បានចាប់ផ្តើម ផ្តល់គ្រឿងសព្វាវុធ ទៅឲ្យប្រទេសរុស្ស៊ី

សម្រាប់គាំទ្រដល់សង្រ្គាមរបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន អូសបន្លាយអស់រយៈពេល៣២៣ថ្ងៃ គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

សកម្មភាពរបស់ក្រុងតេអ៊ីរ៉ង់ បានកើតឡើង ស្របពេលអាមេរិក សហភាពអឺរ៉ុប និងសម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន កំពុងតែស្វះស្វែង រកវិធីសាស្រ្ដផ្សេងៗបន្ថែមទៀត រារាំងដល់ប្រទេសទាំងពីរនេះ នៅក្នុង

វេទិកាមតិសាធារណៈ ស្របពេលពួកគេប្រឈមមុខនឹងបញ្ហាបញ្ឈប់នូវការផ្ទេរគ្រឿងយុទ្ធោបករណ៍ ដែលរុស្ស៊ី ពឹងផ្អែកកាន់តែខ្លាំងឡើង។

លោកSullivan បានសង្កត់ធ្ងន់ ថា «អ៊ីរ៉ង់ បានជ្រើសរើសផ្លូវមួយ ជាកន្លែងដែលគ្រឿងសឹកចម្បាំងរបស់ក្រុងតេអ៊ីរ៉ង់ ត្រូវបានប្រើប្រាស់ សម្រាប់សម្លាប់ជនស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន ហើយព្យាយាម

ទាញទម្លាក់ទីក្រុងនានារបស់ប្រទេសអឺរ៉ុបខាងកើត ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោកពូទីន ( Putin) ឲ្យគ្មានអគ្គិសនីប្រើប្រាស់ និង ភាពងងឹតសូន្យសុង ខណៈអាកាស

ធាតុ នៅក្នុប្រទេស កាន់តែចុះត្រជាក់ខ្លាំងបំផុត។ បើតាមទស្សនៈរបស់យើង គឺដាក់ប្រទេសអ៊ីរ៉ង់ ជាកន្លែងអាចមានសក្តានុពល រួមចំណែកដល់ឧក្រិដ្ឋកម្មសង្គ្រាម ឲ្យកាន់តែរីករាលដាលឡើង»។

 


លោកទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក បានចង្អុលបង្ហាញ អំពីការហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់អឺរ៉ុប និង សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បានកើតឡើង ក្រោយពេលក្រុងវ៉ាស៊ីនតោន បានលាតត្រដាង

អំពីការលក់គ្រឿងសឹកចម្បាំងរបស់ក្រុងតេអ៊ីរ៉ង់ ទៅឲ្យរុស្ស៊ី កាលពីឆ្នាំ២០២២។ ទណ្ឌកម្មនេះ ជាឧទាហរណ៍ សម្រាប់របៀបដែលក្រុងតេអ៊ីរ៉ង់ កំពុងតែព្យាយាម ធ្វើប្រតិបត្តិការសកម្មភាពទាំងនេះ ឲ្យកាន់តែលំបាក។

ទន្ទឹមគ្នានេះដែរ លោក ណែត ប្រាយ (Ned Price) អ្នកនាំពាក្យ ក្រសួងការបរទេស អាមេរិក បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ក្រុងវ៉ាស៊ីនតោន កំពុងតែផ្ដល់ជំនួយជាសាច់ប្រាក់ បណ្ដុះបណ្ដាលជំនាញ និង គាំទ្រផ្នែក

ភស្តុភារផ្សេងៗទៀត ជួយដល់ក្រុមអ្នកស៊ើបអង្កេតរបស់អ៊ុយក្រែន និង អន្តរជាតិ ដែលកំពុងតែស៊ើបអង្កេតនូវការចោទប្រកាន់ អំពីបទឧក្រិដ្ឋកម្មសង្គ្រាម រួចមកហើយ។ ចំណែកការស៊ើបអង្កេតទាំងនេះ អាច

ពង្រីកហួស ពីសកម្មភាពរបស់រុស្ស៊ី បន្ថែមទៀត។

អ្នកនាំពាក្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក រូបនេះ បានសង្កត់ធ្ងន់ ថា «ប្រសិនបើនៅក្នុងដំណើរការការងារនេះ យើងមានជំហរមួយ សម្រាប់កំណត់ ថា រដ្ឋាភិបាលអ៊ីរ៉ង់ទាំងមូល ឬថា មន្ត្រីជាន់ខ្ពស់របស់

ក្រុងតេអ៊ីរ៉ង់ មានការពាក់ព័ន្ធ ឬ ទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មសង្រ្គាម យើងនឹងធ្វើការងារនេះ ដើម្បីរក្សាពួកគេ ឱ្យទទួលខុសត្រូវ»៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook