នាវាចម្បាំងរុស្សីដែលបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Zircon បានធ្វើសមយុទ្ធសង្រ្គាម នៅពេលធ្វើដំណើរឆ្ពោះទៅកាន់ចក្រភពអង់គ្លេស ហើយវីដេអូត្រូវបាន បង្ហាញពីនាវាចម្បាំង Admiral
Gorshkov វាយបក ចំពោះការវាយប្រហារពីអាកាសរបស់សត្រូវក្នុងសមុទ្រន័រវេសដែលមានទឹករលកធំៗ ពោលគឺក្នុងរយៈពេលប្រាំមួយថ្ងៃ បន្ទាប់ពីរុស្ស៊ី ដាក់ឲ្យនាវានេះចូលបំពេញបេសកកម្មដើម្បី ប្រកួតប្រជែង
ជាមួយប្រទេសលោកខាងលិច ហើយនាវានេះ ត្រូវបានបំពាក់ដោយមីស៊ីល Zircon ដែលមានសមត្ថភាពនុយក្លេអ៊ែរ Mach 9 ធ្វើដំណើរក្នុងល្បឿន ១១២៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង ដូចមីស៊ីល Kalibr ។

ការអត្ថាធិប្បាយក្នុងទូរទស្សន៍ Zvezda TV បានឲ្យដឹងថា “គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីសាកល្បងប្រតិបត្តិការនៃសៀគ្វីការពារដែនអាកាស ប្រព័ន្ធភ្លើងអាកាសនិងអេឡិចត្រូនិច ប្រព័ន្ធភ្លើងប្រឆាំង
យន្តហោះ ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិចយុទ្ធសាស្ត្រ និងប្រព័ន្ធគ្រប់គ្រងសៀគ្វីការពារអាកាស”។ ហើយភារកិច្ចនេះត្រូវបានសម្រេចដោយជោគជ័យ។ នាវាចម្បាំងបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់ការវាយ
ប្រហារពីអាកាសក្នុងរយៈកម្ពស់ខ្ពស់ និងទិសដៅផ្សេងៗ។

នាវា Gorshkov ដែលកំពុងដាក់ពង្រាយជាលើកដំបូង បានចេញដំណើរពីទីក្រុង Severomorsk កាលពីសប្តាហ៍មុន ហើយគ្រោងនឹងឆ្លងកាត់ប្រទេសអង់គ្លេស មុនព្រឹត្តិការណ៍ហ្គេមសង្រ្គាមនៅសមុទ្រមេឌីទែរ៉ាណេ
ប៉ុន្តែទីក្រុងមូស្គូ មិនទាន់បង្ហាញពីពេលវេលា ឬផ្លូវពិតប្រាកដសម្រាប់នាវាចម្បាំងនោះទេ។
វិមានក្រឹមឡាំងអះអាងថា បន្ទាប់ពីចេញដំណើរលើការដាក់ពង្រាយលើកដំបូងរបស់ខ្លួនកាលពីសប្តាហ៍មុន នាវានេះបានបាញ់សាកល្បងភ្លាមៗនូវមីស៊ីល Zircon ដ៏ទំនើបដែលមានសមត្ថភាពនុយក្លេអ៊ែរ ចូលទៅ
ក្នុងសមុទ្រ Barents ដោយវាយប្រហារគោលដៅចម្ងាយ ៩៩៧គីឡូម៉ែត្រក្នុងសមុទ្រ ស៕


