ព័ត៌មានជាតិ សមាគម និងអង្គការក្រៅរដ្ឋាភិបាលជាង ៦១០០ ត្រូវបានកត់ត្រា និងចុះបញ្ជីរនៅក្នុងប្រទេសកម្ពុជា Share Tweet (ភ្នំពេញ)៖ បើគិតត្រឹមខែធ្នូ ឆ្នាំ២០២២ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលសរុបចំនួន ៦១០៩ បានតម្កល់ឯកសារពាក់ព័ន្ធ និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ។ តួលេខនេះត្រូវបានសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចែករំលែកកាលពីម្សិលមិញថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្នុងពេលជាអធិបតីក្នុងវេទិកាលើកទី៥ ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (CSOs) ។ សម្តេច ស ខេង បន្ថែមថា ក្នុងចំណោមចំនួនសរុប មាន ២៦២៣ ជាសមាគម ហើយនៅសល់ ចំនួន៣៤៨៦ ជាអង្គការក្រៅរដ្ឋាភិបាល ។ សម្តេច ស ខេង បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលក្នុងការអភិវឌ្ឍន៍ជាតិ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំ សុខភាព ធនធានធម្មជាតិ និងបរិស្ថាន ។ សម្តេចឧបនាយករដ្ឋមន្ត្រីក៏បានកត់សម្គាល់ផងដែរថា ពួកគេបានធ្វើសកម្មភាពនៅតាមមូលដ្ឋាន ដោយមិនមានការនឿយហត់ ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ៕ Post Views: 40 Related Topics: Up Next សម្តេចតេជោ ហ៊ុន សែន៖ «ប្រទេសខាងត្បូង ជាជនរងគ្រោះ មិនមែនជាអ្នកបង្កបញ្ហានោះឡើយ» Don't Miss ផ្ទះយុវជនមិត្តភាពកម្ពុជា-ចិន ត្រូវបានសម្ពោធនៅរាជធានីភ្នំពេញ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ14 hours ago ក្រោយគោកទឹកជាច្រើនសតវត្សរ៍ទន្លេស្ងួតមានទឹកឡើងវិញ ព័ត៌មានទាន់ហេតុការណ៍17 hours ago ចុះលោកខាងលិចវិញ! រុស្ស៊ី បាន ចោទ អ៊ុយក្រែន ថា បាន ប្រើ ដ្រូន ជាមួយ អាវុធ គីមី ដើម្បី វាយប្រហារ នៅ ភាគ ខាងកើត ព័ត៌មានទាន់ហេតុការណ៍17 hours ago អាមេរិកព្រមានចិនកុំឲ្យគាំទ្រយោធារុស្ស៊ី គំរាមសងសឹក ព័ត៌មានជាតិ2 months ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ព័ត៌មានជាតិ3 months ago អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)៖ បដិសេធន៌ក្នុងការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឬ OL Football Clubឡើយ កងកម្លាំងប្រដាប់អាវុធ3 months ago អ្នកសារព័ត៌មានជាង១៧០០នាក់បានចុះឈ្មោះ ដើម្បីបំពេញបេសកកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ7 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook