Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ បានសំណូមពរឱ្យគ្រប់ស្ថាប័នអង្គភាព គួរតែបង្កឱ្យមានមន្រ្តីព័ត៌មាន ឬអ្នកនាំពាក្យរបស់ខ្លួន

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសំណូមពរឱ្យគ្រប់ស្ថាប័នអង្គភាព គួរតែបង្កើតឱ្យមានមន្រ្តីព័ត៌មាន ឬអ្នកនាំពាក្យរបស់ខ្លួន ដើម្បីអាចឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងចម្ងល់របស់ប្រជាពលរដ្ឋ ដើម្បីបកស្រាយ ឆ្លើយតបរាល់បញ្ហាដែលពាក់ពន្ធ័ស្ថាប័នរបស់ខ្លួន ។

ការសំណូមរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងឱកាសអញ្ជើញជាអធិបតីបើក កិច្ច ប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី “យុទ្ធសាស្ត្រនយោបាយព័ត៌មាន” រៀបចំឡើងដោយអង្គភាពអ្នកនាំ ពាក្យរាជរដ្ឋាភិបាល បានប្រារព្ធបើកនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ ២០ ២៣ នាទីស្តីការក្រសួងមហាផ្ទៃ ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័ន មន្ទីរជំនាញ ដែលបានប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អ ពិសេសពាក់ពន្ធ័កិច្ចការងារព័ត៌មាន ។ ដូចច្នេះ ដើម្បីឱ្យកិច្ចការងារព័ត៌មាន និងផ្សព្វផ្សាយ បានកាន់តែទូលំទូលាយ គឺត្រូវរួមសហការ សាមគ្គីគ្នា ជួយផ្សាយបន្តពីគ្នា ទៅវិញទៅមក ទើបរាល់ព័ត៌មាន និងដំណឹងទាំងនោះបានជ្រួតជ្រាបដល់សាធាសារណជនទូទៅបានដឹងរហ័សទាន់ពេល ។

ឯកឧត្តម បានលើកពីការងារអ្នក នាំពាក្យ គឺមិនអាចធ្វើតែម្នាក់ឯងបាននោះទេ ព្រោះកិច្ចការព័ត៌មាន និងអ្នកនាំពាក្យ ធ្វើ១ ថ្ងៃ២៤ ម៉ោង, ១សប្តាហ៍ ៧ ថ្ងៃ ដូចនេះត្រូវចង ក្រងឯកសារ ចងក្រងបង្កើតជាក្រុមសម្រាប់ធ្វើការរួមគ្នា មានកិច្ច សហការគ្នាល្អ រវាងខេត្ត និង ខេត្ត ក្រសួង និង ក្រសួង ដើម្បីផ្គុំគ្នាផ្សាយរាល់ដំណឹងពិត ត្រឹមត្រូវ និងបកស្រាយឆ្លើយតបរាល់បញ្ហាដែលពាក់ពន្ធ័ស្ថាប័នរបស់ខ្លួន ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានសំណូមពរឱ្យគ្រប់ស្ថាប័ន អង្គភាព បញ្ជាការដ្ឋាន ស្នងការ យោធភូមិភាគ និងស្ថាប័នដទៃទៀត គួរតែបង្កើតឱ្យមានមន្រ្តីព័ត៌មាន ឬអ្នកនាំពាក្យរបស់ខ្លួន ដើម្បីអាចឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងចម្ងល់របស់ប្រជាពលរដ្ឋ នៅពេលមានបញ្ហាពាក់ពន្ធ័ជាមួយអង្គភាព របស់យើង ដោយមិនចាំបាច់ ប្រធានស្ថាប័ន អង្គភាពនោះ ឆ្លើយតបដោយផ្ទាល់នោះទេ។

ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា ព័ត៌មាន ដូចជាការប្រគុំតន្ត្រីមួយ ដូចនេះទាល់តែមាន ភេ្លង ស្គរ ហ្គីតា ផ្សេងៗ ដាក់បញ្ចូលគ្នាទើបក្លាយជាបទភ្លេងដែលពិរោះ ។ ដូច្នេះហើយ ដើម្បីបង្ហាញថាស្ថាប័នរាជរដ្ឋាភិបាលដំណើរការទៅបានល្អ គឺទាមទារឱ្យមានកិច្ចសហ ការគ្នារវាងមន្រ្តីព័ត៌មាន គឺជាការសំ ខាន់ណាស់ ក្នុងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ហើយត្រូវចាំឱ្យច្បាស់ថា មន្ត្រីព័ត៌មាន និងអ្នកនាំ ពាក្យ កុំនិយាយកុហកឱ្យសោះ ហើយត្រូវពន្យល់ឱ្យបាននូវពាក្យហេតុអី ដោយកុំបំភ្លៃសភាពការណ៍ កុំបំភ្លៃព័ត៌មាន ដែលនាំឱ្យបាត់បង់ជំនឿទុកចិត្ត។

ប្រធានអង្គភាព ស្ថាប័ន ត្រូវចាំថា ត្រូវគិតយ៉ាងណាកុំឱ្យអ្នកនាំពាក្យ ឬមន្រ្តីព័ត៌មាន របស់ខ្លួននិយាយកុហកឱ្យសោះ បើមិនដូច្នោះទេ ដូចជាសម្លាប់មន្ត្រីអ្នកនាំពាក្យ។

ឯកឧត្តម ផៃ សុីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋា ភិបាល មានប្រសាសន៍ថា កម្មវិធីប្រព្រឹត្តទៅរយៈពេលពេញ ១ថ្ងៃនេះ មានគោលបំណងស្នូល ក្នុងកិច្ចពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មានថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការ រួមគ្នាប្រមូលផ្ដុំផ្សព្វផ្សាយបំផុសឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ នូវសមិទ្ធផល ដែលជាការប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្ត និងជំរុញការផ្តល់សេវាសាធារណៈឱ្យ ទៅគៀកផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook