Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាក់ថាកិច្ចការអាទិភាពរបស់ប្រទេសកំពុងអភិវឌ្ឍ គឺការស្ដារ និងជំរុញសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឲ្យរស់រវើកឡើងវិញ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កិច្ចការជាអាទិភាពរបស់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីកសាងអនាគតប្រកបដោយវិបុលភាព គឺការស្ដារ និងជំរុញចលនាសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ឲ្យមានភាពរលូន និងរស់រវើកឡើងវិញ។
ការលើកឡើងខាងលើនេះ ខណ: ដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹៈ ក្នុងកិច្ច ប្រជុំកំពូល ស្តីពី សំឡេងនៃបណ្តាប្រទេសខាងត្បូង ដែលមានជាង ១២០ប្រទេសចូលរួម តាមរយៈប្រព័ន្ធវីដេអូ កាលពីព្រឹកថ្ងៃទី ១២ ខែមករានេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បណ្ដាប្រទេសខាងត្បូង គឺជាជនរងគ្រោះ មិនមែនអ្នកបង្កបញ្ហានោះឡើយ ហើយសម្ដេច សង្ឃឹមថា សំឡេងនៃប្រទេសខាងត្បូង នឹងត្រូវបានលេចឡើងនៅឆ្នាំ ២០២៣ និងបណ្ដាឆ្នាំបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា បច្ចុប្ប ន្នបញ្ហាក្ដៅគគុក និងនិន្នាការអវិជ្ជមានជាច្រើន បានកើតឡើងជាបន្តបន្ទាប់ ទាំងក្នុងទិដ្ឋភាពសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច និងភូមិសាស្រ្ដនយោបាយ។

ជាក់ស្ដែង ការរីករាលដាលនៃជំងឺកូវីដ-១៩ មិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយ, ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច, ផលប៉ះពាល់បណ្ដាលមកពីសង្រ្គាមពាណិជ្ជកម្ម, ការលេចឡើងកាន់តែច្បាស់នូវការបែងចែកជាប្លុក, និន្នាការគាំពារនិយម, ការបន្តអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន, ការកើនឡើងនៃអតិផរណា, ការកើនឡើងនូវបំណុលសាធារណៈ, ការបែកខ្ញែកនៃច្រវាក់ផ្គត់ផ្គង់សកល និងការប្រែប្រួលអាកាសធាតុ។ បញ្ហានេះទាំងនេះ បាននិងកំពុងបន្ទុចបង្អាក់នូវកិច្ចខិតខំស្ដារ និងអភិវឌ្ឍប្រទេសជាតិ របស់ប្រទេសកំពុងអភិវឌ្ឍ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា «ជាមួយនឹងបញ្ហាប្រឈមខាងលើ កិច្ចការអាទិភាពរបស់យើង ដើម្បីកសាងអនាគតប្រកបដោយវិបុលភាព គឺការស្ដារ និងជំរុញចលនាសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ឲ្យមានភាពរលូន និងរស់រវើកឡើងវិញ តាមរយៈការពន្លឿនការសមាហរណកម្ម និងការតភ្ជាប់ច្រវាក់ផ្គត់ផ្គង់ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី ពហុភាគីនិយម និងការពន្លឿននូវការធ្វើបដិវត្តកម្មឌីជីថល ដែលជាប្រភពកំណើតថ្មី ប្រកបដោយថាមពល»។

បើតាមសម្ដេចតេជោ ហ៊ុន សែន ក្នុងស្មារតីនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ និងពេញលេញរវាងប្រទេសខាង ត្បូង ប្រទេសដៃគូ និងប្រទេសអភិវឌ្ឍ ទាំងក្នុងក្របខណ្ឌតំបន់ និងក្រៅតំបន់ ព្រមទាំងស្ថាប័នអន្តរជាតិនានា គឺជាយន្ដការដ៏ចាំបាច់ ដើម្បីស្វែងរកយុទ្ធសាស្រ្ដឈ្នះឈ្នះ និងទាញប្រយោជន៍ជាអតិប្បរមា អំពីការវិវត្តនៃសង្គមសេដ្ឋកិច្ចថ្មីៗ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook