Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្នបញ្ហាក្តៅ និងនិន្នាការអវិជ្ជមានជាច្រើន បានកើតឡើងជាបន្តបន្ទាប់ទាំងក្នុងទិដ្ឋ ភាព សុខភាពសាធារណៈ សង្គមសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅចំពោះមុខបណ្តាមេដឹកនាំនៃប្រទេសមួយចំនួននៅលើពិភព លោកថា បច្ចុប្បន្នបញ្ហាក្តៅ និងនិន្នាការអវិ ជ្ជមានជាច្រើន បានកើតឡើងជាបន្តបន្ទាប់ទាំងក្នុងទិដ្ឋភាព សុខភាពសាធារណៈ សង្គមសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ។

សម្ដេចតេជោបញ្ជាក់បែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពីសំឡេងនៃបណ្តាប្រទេសខាងត្បូង តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសា សន៍ថា សម្តេចពិតជាមានសេចក្តីរីករាយដែលបានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ច ប្រជុំកំពូលស្ដីអំពីសំឡេងនៃបណ្ដាប្រទេសខាងត្បូង ដែលជាវេទិកាដ៏មានសារសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានពិភាក្សាគ្នា និងចែករំលែកនូវទស្សនៈអំពីបញ្ហា និងកាលានុវត្តភាព សំដៅស្វែងរកដំណោះស្រាយក្នុងការកសាងអនាគតប្រកបដោយវិបុលភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ដែលបានអញ្ជើញសម្តេចចូលរួមក្នុងវេទិកាដ៏មានសារសំខាន់នេះ ហើយសម្តេចសង្ឃឹមថា តាមរយៈសំឡេងនៃបណ្ដាប្រទេសខាង ត្បូង នឹងត្រូវបានលេចឡើងក្នុងឆ្នាំ ២០២៣នេះ និងតទៅមុខទៀត។

នៅចំពោះមុខបណ្តាមេដឹកនាំនៃប្រទេសចំនួនទៀត នៅលើពិភពលោកផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសា សន៍លើកឡើងទៀតថា បច្ចុប្បន្ន បញ្ហាក្តៅ និងនិន្នាការអវិជ្ជមានជាច្រើន បានកើត ឡើងជាបន្តបន្ទាប់ទាំងក្នុងទិដ្ឋភាព សុខ ភាពសាធារណៈ សង្គមសេដ្ឋកិច្ច និងភូមិ សាស្ត្រនយោបាយ។

ជាក់ស្តែង ខណៈដែលការរីករាលដាលនៃជំងឺកូវីដ១៩ ពុំទាន់បានបិទបញ្ចប់ទាំងស្រុងនៅឡើយ ការប្រកួតប្រជែង របស់មហាអំណាច ក៏ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងយន្តការពហុភាគីនិយម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រ សាសន៍បន្ថែមថា ក្នុងការដោះស្រាយបញ្ហាប្រឈមអន្តរជាតិ ផលប៉ះពាល់បណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម ការលេចចេញកាន់តែច្បាស់នៃការបែងចែកប្លុក និន្នាការគាំពារនិយម ការអូសបន្លាយនៃសង្គ្រាម
រុស្ស៉ី និងអ៊ុយក្រែន ការកើនឡើងនៃអតិផរ ណា ការកើនឡើងនូវតម្រូវសាធារណៈ ការ បែងចែកយ៉ាងធ្ងន់ធ្ងរ នៃច្រវាក់ផ្គត់ផ្គង់សាកល និងការប្រែប្រួលអាកាសធាតុ បាននិងកំពុងបន្ត បន្តុចបង្អាក់ជាទម្ងន់ដល់កិច្ចខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍន៍ប្រទេស ជាតិ របស់ប្រទេសកំពុងអភិវឌ្ឍន៍។

សម្តេចតេជោ ហ៊ុន សែន បន្តទៀតថា ជាមួយនឹងការប្រឈមខាងលើ កិច្ចការអាទិភាពរបស់យើង ដើម្បីកសាងអនាគតប្រកបដោយវិបុលភាព និងការស្តារសេដ្ឋ កិច្ច និងជំរុញសកម្មភាពសេដ្ឋកិច្ច និងសកម្មភាពពាណិជ្ជកម្មអន្តរជាតិ ឲ្យមានភាពរលូន និងរស់រវើកឡើងវិញ តាមរយៈការពន្លឿនការធ្វើសមាហរណកម្ម និងការតភ្ជាប់ច្រវាក់ផ្គត់ផ្គង់ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងពហុភាគីនិយម និងការពន្លឿននៃការធ្វើបដិវត្តន៍កម្មឌីជីថល ដែលជាប្រភពកំណើតថ្មី ប្រកប ដោយថាមពល។

ក្នុងស្មារតីនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅរវាងប្រទេសខាងត្បូង ប្រទេសដៃគូ និងប្រទេសអភិវឌ្ឍន៍ ទាំងក្នុងក្របខណ្ឌក្នុងតំបន់ និងក្រៅតំបន់ ព្រមទាំងស្ថាប័ន អន្តរជាតិនានា គឺជាយន្តការដ៏ចាំបាច់ ដើម្បីស្វែងរកយុទ្ធ សាស្ត្រឈ្នះ-ឈ្នះ និងទាញប្រយោជន៍ជាអតិបរមា ពីការវិវត្តសង្គមសេដ្ឋកិច្ចថ្មីៗផងដែរ។

សម្តេចបន្តទៀតថា នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ក៏មិនអាចខ្វះបានក្នុងការទ្រទ្រង់កិច្ចអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព តាមរយៈការគាំទ្រ ការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋា រចនាសម្ព័ន្ធបៃតង ការជំរុញធ្វើអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតងជាដើម៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook