Connect with us

ព័ត៌មានជាតិ

បើគ្មានការរីករាល ដាលនៃជំងឺកូវីដកម្ពុជានឹងអាចទទួលបានជោគជ័យលើការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅឆ្នាំ២០២៥

វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយក៏ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យជាអាទិភាពផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាក់ស្តែងគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០០ ដែលមានទស្សនៈវិស័យកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។

ដើម្បីជ្រាបច្បាស់ថានៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលសម្រេចបានតាមគោលនយោបាយឬយ៉ាងណានោះ
ពិតណាស់ថា ការអភិវឌ្ឍជនបទជាសកម្មភាពចម្រុះប្រទាក់ក្រឡាគ្នានិងអន្តរវិស័យ ក្នុងគោលដៅកែប្រែតំបន់ទីជនបទ រួមទាំងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋនៅទីជនបទឱ្យមានភាពប្រសើរឡើង។

លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទមានប្រសាសន៍ថា៖ ដោយសារមាន ការគាំទ្រនិងយកចិត្តទុកដាក់ពីថ្នាក់ ដឹកនាំខេត្ត ក៏ដូចជាការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អំពីការលើកកម្ពស់វិស័យអនាម័យ ធ្វើឱ្យខេត្តចំនួន៣បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងនោះមានខេត្តស្វាយរៀង ព្រៃវែង និងខេត្តកណ្ដាល ហើយនៅពេលឆាប់ៗខាងមុខនេះ នឹងមានខេត្តចំនួន២បន្ថែមទៀតត្រូវប្រកាសដូចគ្នាគឺខេត្តកែប និងខេត្តកំពង់ស្ពឺ។

<< ដើម្បីឱ្យជោគជ័យ ជាពិសេសបទពិសោធន៍ទៅលើខេត្តចំនួន៣ ដែលយើងទទួលបានជោគជ័យទីមួយសំខាន់បំផុតគឺការគាំទ្ររបស់ថ្នាក់ដឹកនាំខេត្ត មានអភិបាលខេត្ត អភិបាលរងទទួលបន្ទុក និងក្រុមការងារខាងថ្នាក់ខេត្ត គាត់ប្តេជ្ញាចិត្តទោះជួបការលំបាកក្នុងការផ្លាស់ប្ដូរឥរិយាបទយ៉ាងណាក៏គាត់ចំណាយពេលវេលា ចំណាយធនធាន ចំណាយសព្វបែបយ៉ាងទាំងអស់ ដើម្បីធ្វើឱ្យខេត្តរបសគាត់ទទួលបានជោគជ័យ>>។

ទន្ទឹមនឹងភាពជោគជ័យនេះ លោកវេជ្ជបណ្ឌិតក៏បានរៀបរាប់ពីផលលំបាកមួយចំនួនថា៖ ការផ្លាស់ប្ដូរឥរិយាបថជារឿងមួយលំបាក ទាក់ ទងទៅនឹងការយល់ដឹង ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនដែលរស់នៅជនបទដាច់ ស្រយាល ជាតំបន់ដែលសម្បូរដីទីវាលសម្បូរព្រៃឈើ ដោយសារពីមុនពួកគាត់មានទម្លាប់បន្ទោបង់ពាសវាលពាសកាល។ មួយវិញទៀត ខ្វះការគាំទ្រពីថ្នាក់ ដឹកនាំ ខ្វះធនធានមនុស្ស និងធនធានថវិកាជាដើម។

លោកវេជ្ជបណ្ឌិតបានបង្ហាញពីបញ្ហាប្រឈមបន្ថែមទៀតថា៖
<< ហើយភាពក្រីក្រក៏ជាការលំបាកមួយដែរ ពីព្រោះនៅក្នុងប្រទេសរបស់យើងក៏មានបងប្អូនខ្វះលទ្ធភាពក្នុងការសាងសង់បង្គន់ គាត់រកតែបាយហូបមិនចង់បានផង ឱ្យគាត់ទៅសង់បង្គន់ដែលមានតម្លៃថ្លៃនោះគឺពិបាក។ហើយបញ្ហាមួយ ទៀតដែលយើងប្រឈមគឺអនាម័យនៅក្នុងបរិស្ថានប្រឈម។ បានន័យថាតំបន់ទីតាំងភូមិសាស្ត្រ តំបន់ដែលគាត់រស់នៅមានទឹក វាពិបាកក្នុងការធ្វើបង្គន់ដោយសារជីកដីតែបន្តិចទៅវាជ្រាបទឹកមកវាទៅជាតំបន់លិចទឹក តំបន់ថ្មភ្នំ តំបន់ដាច់ស្រយាល ពិបាករឿងគមនាគមន៍ក្នុងការដឹកជញ្ជូនសម្ភារអនាម័យទៅ ទាំងនេះគឺជាបញ្ហាដែលយើងកំពុងតែប្រឈម>>។

ប្រជាជនទាំងអស់ត្រូវមានឱកាសទទួលបានបង្គន់ប្រើប្រាស់ មិនថាឡើយនៅទីណាកន្លែងណាក៏ដោយ នោះទើបប្រទេសយើងទទួលបានជោគជ័យលើការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលដែលហៅកាត់ថាODF។


លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទមានប្រសាសន៍បញ្ជាក់បន្ថែមថា៖ ចំពោះខេត្តផ្សេងៗដែលមិនទាន់សម្រេចបានការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនោះ អ្នក ជំនាញកំពុងស្វែងរកដំណោះ ស្រាយ ទៅលើគ្រួសារក្រីក្រ ត្រូវមានគោលនយោបាយឧបត្ថម្ភធនសម្រាប់អ្នកក្រីក្រ អ្នកងាយរងគ្រោះ ដូចជាជនចាស់ជរា ជនមានពិការ ភាព គ្រួសារមេម៉ាយមានកូនច្រើនដែលធ្វើឱ្យគាត់នៅក្នុងភាពក្រីក្រគ្មានលទ្ធភាព ។

<<អញ្ចឹងយើងត្រូវមានគោលនយោបាយច្បាស់លាស់ ឧបត្ថម្ភធនដល់គាត់ ហើយកៀរគររកដៃគូ សប្បុរសជនជួយទៅគាត់ ទើបដោះស្រាយបញ្ហានឹងបាន។

ហើយបញ្ហាប្រឈមដែលរឿងបរិស្ថានតំបន់ទីតាំងភូមិសាស្ត្រមានបញ្ហានោះយើងត្រូវដោះស្រាយបញ្ហាតាមរយ:រិះរកបច្ចេកវិទ្យាសមស្រប។ ឧទាហរណ៍ផ្ទះគាត់នៅតំបន់លិចទឹកយើងធ្វើបង្គន់ធម្មតា មិនអាចធ្វើកើតទេ។ អញ្ចឹងរកបច្ចេកទេសណាធ្វើបង្គន់នៅលើទឹក បង្គន់ហ្នឹងនៅលើផ្ទះ ដែលបង្គន់ហ្នឹងត្រូវឱ្យគាត់មានលទ្ធភាពធ្វើបាន ហើយធ្វើបានលុះត្រាតែយើងផ្ដល់ជាបច្ចេកទេស ប្លង់បង្គន់ អ្នករកស៊ីគ្រឿងអនាម័យធ្លាប់លក់បង្គន់ធម្មតា ត្រូវឱ្យបច្ចេកទេសទៅគាត់ដើម្បីផលិតបង្គន់ដែលជួបការលំបាកនឹងទៅឱ្យគាត់ដោះស្រាយបញ្ហានេះ>>។

លោកប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទបានបង្ហាញពីការព្រួយបារម្ភនៃគម្រោងការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលថា៖ដោយសារបច្ចុប្បន្នពិភពលោកមានការងើបឡើងវិញនៃជំងឺកូវីដ ហេតុនេះភាពមិនច្បាស់លាស់នៃវីរុសនេះ វាទាក់ទងទៅនឹងវិស័យទឹកស្អាតនិងអនាម័យ ពីព្រោះវិស័យនេះត្រូវការប្រមូលផ្ដុំ ផ្សព្វ ផ្សាយ និងត្រូវការជំរុញផ្ទាល់ទៅដល់ការផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាជន។

ប៉ុន្តែក្នុងនាមអ្នកវិភាគនៅតែអះអាងថា៖ ប្រសិនបើគ្មានបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ-១៩ទេ កម្ពុជានឹងសម្រេចទៅតាមផែនការយ៉ាងពិតប្រាកដ។
<<ឆ្នាំ ២០២៥ បើសិនគ្មានការប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ យើងអាចសម្រេច ប៉ុន្តែយើងខាតពីរឆ្នាំបើតាមកំណើនបច្ចុប្បន្ន ហើយនឹងសន្ទុះនៃការខិត ខំប្រឹង និងលទ្ធភាពរបស់យើងដែលអាចធ្វើហ្នឹង យើងមិនសម្រេចបាននៅឆ្នាំ២០២៥ទេនៅទូទាំងប្រទេស។ ប៉ុន្តែប្រហែលនៅក្នុងឆ្នាំ២០២៧ យើងអាចសម្រេចបានទូទាំងប្រទេសនេះគ្រាន់តែជាការធ្វើនិទស្សន៍មើលទេ។ នេះបើយោងតាមលទ្ធភាព ធនធានយើង និងកម្រិតកំណើនប្រចាំឆ្នាំរបស់យើង។ អញ្ចឹងនៅឆ្នាំ២០២៧ វិស័យអនាម័យនិងឈានសម្រេចបាន តែទឹកមានការលំបាកបន្តិច។

ទោះបីយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលបានប្រមើល ២០២៥ហ្នឹងមិនខុសទេ។ បើសិនជាមិនមានការរីករាល ដាលនៃជំងឺកូវីដ-១៩ យើងប្រហាក់ប្រហែលបើមិនសម្រេចទេក៏ប្រដំ ប្រសងជិតៗដល់គោលដៅយើង>>។
រាជរដ្ឋាភិបាលបានអង្កេតឃើញថា បើសិនប្រជាពលរដ្ឋគ្រប់គ្នាមិនមានអនាម័យទេគឺមិនអាចចាកចេញផុតពីភាពក្រីក្របាននោះទេ ពីព្រោះកង្វះអនាម័យធ្វើឱ្យយើងឈឺថ្កាត់ច្រើន បាត់បង់ថវិកា និងចំណាយ ពេលវេលាសព្វបែបយ៉ាង។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា លោកវេជ្ជបណ្ឌិត លន់ សាយតេង លើកឡើងបញ្ជាក់ថា៖ គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព នៅទូទាំងពិភពលោកបានប្តេជ្ញាចិត្តថាឱ្យបានសម្រេចនៅឆ្នាំ២០៣០។

ដូចនេះទោះបីប្រទេសកម្ពុជាសម្រេចនៅឆ្នាំ២០២៧ ក៏មុនទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែរ។ ទាំងនេះជាការឆ្លាតវៃមួយរបស់រាជរដ្ឋាភិ បាលដែលកំណត់នៅឆ្នាំ២០២៥ គឺឈានមុខគេរហូតទៅដល់៥ឆ្នាំ។ ហេតុនេះលោកក៏សំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់គាំទ្រការអនុវត្តកម្មវិធីលើកកម្ពស់អនា ម័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ។

<< យើងធ្វើរឿងការងារអនាម័យនេះបានប្រសើរ ដូចយើងទប់ស្កាត់គាត់មិនឱ្យឈឺ មិនឱ្យគាត់ចំណាយ ។អញ្ចឹងគឺជាទិសដៅមួយល្អបំផុត ធ្វើឱ្យក្រុមគ្រួសារគាត់សល់លុយសល់កាក់ មានសុភមង្គល អាចបញ្ជូនកូនចៅទៅរៀនសូត្រ ឬក៏ទៅធ្វើការរកចំណូលបានច្រើនធ្វើឱ្យជីវភាពកើនឡើង។ ការងារនេះធ្វើដើម្បីខ្លួនឯង គ្រួសារខ្លួនឯង ភូមិលំ នៅឋានខ្លួនឯងមិនមែនបង្ខិតបង្ខំទេ ប៉ុន្តែជាអាកប្បកិរិយាមួយផ្ដល់ផលចំណេញទៅខ្លួនឯង ហើយសេចក្តីថ្លៃថ្នូរ កិត្តិយសសម្រាប់គ្រួសារដែរ។

ព្រោះសង្គមស៊ីវិល័យគេមិនបន្ទោបង់ពាសវាលពាសកាលទៀតទេ។ សង្គមស៊ីវិល័យគេចេះប្រើប្រាស់បង្គន់ ប្រើបន្ទប់អនាម័យឱ្យមានសណ្ដាប់ធ្នាប់ទៅឱ្យជំនាន់ៗក្រោយ បានទទួលនូវអរិយធម៌ដែលល្អ ដែលពិភពលោកយើងរាល់ថ្ងៃគេអនុវត្ត ព្រោះប្រទេសយើងចូលសមាហរណកម្ម ចូលក្នុងពិភព លោកហើយ ពិភពលោកធ្វើអ្វីយើងក៏ត្រូវធ្វើហ្នឹងដែរ>>។

ការទទួលបានជោគជ័យ ទាមទារឱ្យមានការចូលរួមរបស់បងប្អូនប្រជា ពលរដ្ឋ នៅតាមសហគមន៏ រួមគ្នាសហការ ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន ក្រុមការងារដែលបានចុះអប់រំផ្សព្វផ្សាយផ្ទាល់។ ព្រោះថាប្រសិនបើពុំមានការយល់ដឹង និងមិនមានការចូលរួមសហការពីប្រជាពលរដ្ឋទេ នោះរាជរដ្ឋាភិបាលក៏ពិបាកទទួលបានជោគជ័យដែរ។

លោក ហង់ ហ៊ីប៊ុណ្ណា អ្នកឯកទេសទឹកស្អាត និងអនាម័យនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានឱ្យដឹងថា៖ បច្ចុប្បន្នស្ថានភាពអនាម័យនៅកម្ពុជា នៅសល់ប្រហែល២០ភាគ រយទៀតប៉ុណ្ណោះ ដោយសារខេត្តមួយចំនួនជាតំបន់ប្រឈម ដូចជានៅលើកោះ លើភ្នំឬតំបន់ឆ្នេរផ្សេងៗ និងខេត្តខ្លះមិនទាន់មានអង្គការ ឬដៃគូទៅធ្វើការងារទាំងនោះនៅ ឡើយ។ លោកបន្តថា៖ ដើម្បីជំរុញអនាម័យនៅក្នុងប្រទេសកម្ពុជាឱ្យបានលឿន គឺត្រូវធ្វើការលើគ្រប់វិស័យនិងស្ថាប័នពាក់ពន្ធ័ទាំងអស់ រួមទាំងអ្នកសារព័ត៌មានផងដែរ រួម គ្នាផ្សព្វផ្សាយបំផុសឱ្យប្រជាពលរដ្ឋគ្រប់រូបគិតគូរពីរឿងអនាម័យនេះ។

<< ជាពិសេសរាជរដ្ឋាភិ បាល ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ឬក៏ក្រសួងដែលពាក់ពន្ធ័ ហើយក៏ដូចជាមួយថ្នាក់ក្រោមជាតិ ដែលមន្ទីរ ស្រុក និងឃុំ ហើយនឹងអាជ្ញាធរមូលដ្ឋានដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ អ្នកជំនួញផ្សេងៗដែលគាត់ដើរតួនាទី សំខាន់ក្នុងការជំរុញក៏ដូចជាក្នុងការបរិច្ចាគធនធានរបស់គាត់ ដើម្បីជួយរឿងការលើកកម្ពស់អនាម័យ។

មួយទៀតគាត់ផលិតទាក់ទងទៅនឹងផលិតផលដូចជាចានបង្គន់ បង្គន់ដែលមានតម្លៃទាប ក្នុងការ ចែកចាយទៅដល់ប្រជាពលរដ្ឋ ហើយក៏មិនភ្លេចដែរគឺធ្វើការជាមួយយុវជន អ្វីផ្សេងៗ ក្នុងការគាត់បន្តផ្សព្វផ្សាយទៅដល់សហគមន៍មូលដ្ឋានរបស់ពួកគាត់>>។

លោកបន្តថា៖ ការអនុវត្តអនាម័យអ្នកដែលប៉ះពាល់ច្រើនជាងគេគឺកុមារ ដោយសារពួកគាត់មិនទាន់មានអង់ទីគ័រក្នុងការទប់ស្កាត់ជាមួយនឹងជំងឺផ្សេងៗនោះទេ។<<សំណូមពររបស់ខ្ញុំគឺព្យាយាមជួយជំរុញរឿងអនាម័យ ដើម្បីក្មេងៗនៅពេលក្មេងៗមាន ផលប៉ះពាល់វាមានក្រិសក្រិន មានបញ្ហាប្រឈមទៅលើជំងឺផ្សេងៗទៀត គាត់អត់អាចចូលរៀន ឬគាត់អត់អាចបំពេញសក្តានុពលរបស់គាត់នៅពេលអនាគតបាន>>។

ដើម្បីសម្រេចបាននូវគោលនយោ បាយ និងគោលបំណងនៃគោល នយោបាយ ស្តីពីការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់នូវយុទ្ធសាស្រ្តអាទិភាពចំនួន៤រួមមាន៖
១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ក្នុងគោលដៅជួយបង្កើនប្រាក់ចំណូលប្រជាពល រដ្ឋ តាមរយៈការធ្វើសមាហរណកម្មរវាងតំបន់ជនបទ និងទីប្រជុំជន ដោយការសាងសង់ហេដ្ឋារចនា សម្ព័ន្ធខ្វាត់ខ្វែង។

២-លើកកម្ពស់លក្ខខណ្ឌ នៃការ រស់នៅរបស់សហគមន៍ជនបទ មានគោលដៅបង្កើនសុខុមាលភាពនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតាមតំបន់ជនបទ លើកកម្ពស់អនាម័យ បរិស្ថានស្អាត ភូមិ ឃុំមានសុវត្ថិភាព ប្រជាពលរដ្ឋមានសុខ ភាពល្អ កាត់បន្ថយជំងឺឆ្លងតាម រយៈការអនុវត្តអនាម័យ៣ប្រការ៖ លាងដៃនឹងសាប៊ូ ប្រើប្រាស់បង្គន់អនាម័យ និងហូបទឹកមានសុវត្ថិភាព។
៣-ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ មានគោលដៅចូលរួមដោះ ស្រាយបញ្ហាជីវភាព បង្កើនប្រាក់ ចំណូលប្រជាជននៅជនបទ តាម រយៈការបង្កើនចំណេះ ជំនាញ បំណិនជីវិត បង្កើតទីផ្សារការងារជាដើម ដើម្បីកសាងសហគមន៍ថ្លៃថ្នូរ។

៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ មានគោលដៅធានាបាននូវប្រសិទ្ធភាព គុណភាព តម្លាភាព និងគណនេយ្យភាព៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook