Connect with us

ព័ត៌មានទាន់ហេតុការណ៍

លោក ប្រាយុទ្ធ ចាន់អូចារ យកទឹកថ្នាំសម្លាប់មេរោគ បាញ់ដាក់អ្នកសារព័ត៌មាន ព្រោះតែការសួរសំនួរដែលលោកមិនពេញចិត្ត

ទីក្រុងបាងកក៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានយកទឹកថ្នាំសម្លាប់មេរោគ (ស្រ្ពាយស៍) បាញ់ទៅលើក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍ បន្ទាប់ពីលោកត្រូវបានគេមើលឃើញថា មានភាពខឹងសម្បារទៅនឹងការសួរសំនួរ ដែលលោកមិនពេញចិត្ត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។

បន្ទាប់ពីបានឆ្លើយសំណួរមួយចំនួន របស់ក្រុមសារព័ត៌មាននៅទីក្រុងបាងកក លោកនាយករដ្ឋមន្ត្រីថៃរូបនេះ ត្រូវបានគេចោទសួរបន្ថែមទៀត អំពីការរុះរើគណៈរដ្ឋមន្រ្តីដែលអាចកើតមានឡើង។ ជុំវិញសំនួរនេះ លោក ប្រាយុទ្ធ បានឆ្លើយតបទៅវិញ ដោយឲ្យអ្នកកាសែតទាំងនោះ គិតតែពីរឿងផ្ទាល់ខ្លួនពួកគេវិញទៅ ហើយបន្ទាប់មក លោកក៏បានចាប់យកដបស្ព្រាយស៍សម្លាប់មេរោគ បាញ់ដាក់ក្រុមអ្នកសារព័ត៌មានទាំងនោះតែម្តង។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះបានកើតមានឡើង ចំពោះមុខបាតុកម្មដែលបាននិងកំពុងធ្វើបន្តបន្ទាប់ និងស្ថិតក្នុងទ្រង់ទ្រាយធំផងដែរ ដើម្បីទាមទារឲ្យរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។

កាលពីដើមសប្តាហ៍នេះ សកម្មជនប្រជាធិបតេយ្យថៃដ៏មានឥទ្ធិពល ០៣រូប ត្រូវបានតុលាការទីក្រុងបាងកក បដិសេធចំពោះការស្នើសុំនៅក្រៅឃុំ បន្ទាប់ពីពួកគេត្រូវបានចោទប្រកាន់ ពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រ ដែលប្រការនេះត្រូវបានគេមើលឃើញថា នឹងអាចជំរុញឲ្យចលនាបាតុកម្ម បន្តកើតមានឡើងបន្ថែមទៀតផងដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook