Connect with us

ព័ត៌មានជាតិ

កម្ពុជា​ទទួល​បាន​ភ្ញៀវ​សរុប​ជិត​ ៤​៦​ម៉ឺន​នាក់​​នៅដើម​ខែ​មករា​នេះ​

(ភ្នំពេញ)៖ យោង​តាម​របាយការណ៍​របស់​​​ក្រសួង​ទេសចរណ៍​ ​ចាប់ពី​ថ្ងៃ​ទី​២​-​៨​ ​ខែ​មករា​ ​២​០​២៣​ ​នៅ​ទូទាំងប្រទេស​ទទួល​បាន​ភ្ញៀវ​សរុប​មាន​ចំនួន​៤​៥​៩​ ៤​០​៩​នាក់​ ​ក្នុង​នោះ​ភ្ញៀវ​ជាតិ​៤​១​៥​ ​៧​៩​៣​នាក់​ ​និង​ភ្ញៀវ​បរទេស​៤​៣​ ៦​១​៦​នាក់​ ។​ក្រសួង​​បង្ហាញ​ថា​ ​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​ ​រួម​មាន​ ​ខេត្ត​ព្រះ​សី​ហ​នុ ​២​២​៥​ ៦៥៩​នាក់​, ​ខេត្ត​សៀមរាប​ ​៤​៧​ ០​៧​០​នាក់​ ​និង​ ​រាជធានី​ភ្នំពេញ​ ​៤​១​ ​៦​៤​៦​នាក់​ ចំណែក​នៅ​ខេត្ត​កំពត​ទទួល​បាន​ភ្ញៀវ ៣​០​ ​៤​០​៨​នាក់​ ​ខេត្ត​កំពង់ចាម​ ​១​៦​ ២​១​៣​នាក់​ ​និង​ ​ខេត្ត​បាត់​ដំបង​ ​១​៦​ ១​៥​៣​នាក់​ ។​

ក្រសួង​បាន​បញ្ជាក់​ថា​ ​ចំនួន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​៤​៥​ម៉ឺន​នាក់​ ​សម្រាប់​ស​ប្តាហ៍​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​នេះ​ ​អាច​ចាត់​ទុក​ថា​ជា​ការ​ចាប់ ផ្តើម​ដ៏​ល្អ​នៃ​ចរន្ត​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ ​ខណៈ​ដែល​អំឡុង​ពេល​ ឆ្លង​ឆ្នាំ​សាកល​កន្លង​មក​មាន​ភ្ញៀវ​ប្រមាណ​ ​២,០២​លាន​នាក់​ ​បាន​ដើរ​ក​ម្សាន្ត​ទូទាំង​ប្រទេស ​។​​រដ្ឋ​ម​ន្រ្តី​ក្រសួង​ទេសចរណ៍​ ឯកឧត្តម​ ​ថោ​ង​ ​ខុន​ ​មាន​ចង្អុលបង្ហាញ​ថា​ ​ការ​ប្រា​រ​ព្ឋ ​៧​ ​មករា​ ​នៅ​ក្នុង​ ​រាជធានី​ ​ខេត្ត​ ​គឺ​នាំឲ្យ​មាន​លំ​ហូរ​ទេសចរណ៍​កាលពី​ស​ប្តាហ៍​មុន​ ។​

​ក្រៅពី​នេះ​ ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ចិន​មក​កាន់​កម្ពុជា​គឺ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​កើន​ឡើង​ក្នុង​ឆ្នាំនេះ​ ​ដោយសារ​មាន​ការ​ប​ន្ថូ​បន្ថយ​ការ​តឹងរ៉ឹង​នៅ​បេ​កាំ​ង​ ​នេះ​បើ​យោង​តាម​ការ​ប៉ាន់ប្រមាណ​ ​ដោយ​កម្ពុជា​នឹង​ទទួល​ភ្ញៀវ​ទេសចរណ៍​ប្រហែល​ ​១​លាន​នាក់​ពី​ចិន​នៅ​ឆ្នាំនេះ​។​

​ក្នុង​ឆ្នាំ​ ​២​០​១​៩​ ​ភ្ញៀវ​ទេសចរណ៍​ចិន​ប្រមាណ​ជា​ ​២​,​៣​ ​លាន​នាក់​មក​ទស្សនា​កម្ពុជា​ ​គិត​ជា​ ​៣​៥​,​៧​ ​ភាគរយ​នៃ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មកដល់​ប្រទេស​កម្ពុជា​។​ ​ភ្ញៀវ​ចិន​ចូល​រួម​ចំណែក​ក្នុង​ការ​រក​ប្រាក់ចំណូល​ប្រមាណ​ជា​ ​១​,​៨​ពាន់​លាន​ដុល្លារ​ ​ក្នុងចំណោម​ចំណូល​សរុប​​៥​ពាន់​លាន​ដុល្លារ​ ។​

 

​លោក​ ​តុប​ ​សុភ័គ​ ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​សារព័ត៌មានកម្ពុជាសន្តិភាព​កាល​ពីម្សិលមិញ​ថា​៖​ ​       «​ ​ពួក​យើង​ប៉ាន់​ប្រមាណ​ទទួល​ភ្ញៀវ​ទេសចរណ៍​ចិន ​ប្រមាណ​ជា​ ​១​ទៅ​ ​១​,​៥​ ​លាន​នាក់​ក្នុងឆ្នាំនេះ​ ​»​ ។​

 

ឯកឧត្តម​​​មានប្រសាសន៍ថា​៖​ ​«​ ​ឧស្សាហកម្ម​ទេសចរណ៍​បាន​ស្តារ​ឡើងវិញ​ក្នុង​ឆ្នាំ​២០២២​ ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ​២​០​២​១​ ​ភ្ញៀវ​ទេសចរណ៍​សរុប​ ​២​,​២​ ​លាន​នាក់​ ​និង​ ​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​សរុប​ ​១​៣​លាន​នាក់​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ ​ឆ្នាំមុន​ដែល​ជា​សញ្ញា​វិជ្ជមាន​ក្នុង​ការ​អភិវឌ្ឍ​ពី​ឆ្នាំ​ ​២​០​២​១​»​។​

​ធនាគារ​ពិភពលោក​បាន​សង្កេតឃើញ​ថា​ វិ​ស័​យ​សេវាកម្ម​ ​ពិសេស​ទេសចរ​ន៍ ​និង​ការ​ធ្វើដំណើរ​មាន​ភាព​ល្អ​ប្រសើរ​ ​ចាប់តាំង​ក្នុង​ពី​ការ​រៀន​រស់​ជាមួយ​កូវិ​ត​-​១​៩​ ​នៅ​ចុង​ឆ្នាំ ​២​០​២​១​ ​ធ​នាគា​ពិភពលោក​បាន​បានឲ្យ​ដឹង​ថា​ ​អ្នកទេសចរ​ណ៍​អន្តរជាតិ​សរុប​មក​ដល់​កម្ពុជា​មាន​កំណើន​សេ្ថ​រ​ភាព​ ​និង​កើន​ឡើង​ដល់​ ​១,២​ ​លាន​នាក់​ក្នុង​រយៈពេល​ ​៩​ខែ​ឆ្នាំ​ ​២​០​២​២​ ។​

ប្រទេស​​កម្ពុជា​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ទទួល​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​សរុប​ប្រមាណ​ជា​ ​២​លាន​នាក់​ក្នុង​ឆ្នាំ​ ​២​០​២​២​ ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ស្រុក​មាន​ចំនួន​​១​២​,​៥​ ​ទៅ​ ​១​៣​ ​លាន​នាក់​កាល​ពីឆ្នាំទៅ​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook