ព័ត៌មានជាតិ នៅក្នុងឆ្នាំ២០២៣ កម្ពុជារំពឹងថានឹងទទួលបានអ្នកដំណើរតាមជើងហោះហើរកើនដល់ ៤លាននាក់ Share Tweet (ភ្នំពេញ)៖ របាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញក្នុងខែវិច្ឆិកា ឆ្នាំ២០២១ វិស័យអាកាសចរណ៍ស៊ីវិល (ការដឹកជញ្ជូនតាមផ្លូវអាកាស) មានភាពល្អប្រសើរនៅឆ្នាំនេះ ។ឯកឧត្តម ស៊ិន ច័ន្ទសិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់សារព័ត៌មានថា “គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន២៧ បានបន្តការហោះហើរក្នុង និងក្រៅប្រទេសកម្ពុជា ឡើងវិញ” ។ ឯកឧត្តម ចាន់ សិរីវុត្ថា មានប្រសាសន៍ថា “យើងទទួលបានអ្នកដំណើរជាង ២លាននាក់ក្នុងឆ្នាំ ២០២២ កើនឡើងជិត ៩០០ភាគរយ បើ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១” ។អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឱ្យដឹងទៀតថា កម្ពុជាទទួលបានជើងហោះហើរជិត ៣០០,០០០ជើង កើនឡើងជាង ២៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា នៅឆ្នាំ២០២៣ ចំនួនអ្នកដំណើរតាមផ្លូវអាកាសត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤លាននាក់ ហើយចំនួនជើងហោះហើរនឹងកើនឡើងដល់ជិត ៣០០,០០០ជើង ។ គេរំពឹងថាផ្លូវហោះរវាងចិននិងកម្ពុជានឹងអាចក្លាយជាផ្លូវហោះនាំមុខថ្មី បើគិតត្រឹម ខែមករា ឆ្នាំ២០២៣ ជើងហោះហើររវាងប្រទេស ចិន និងកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។កម្ពុជាមានជើងហោះហើររវាងចិន និងកម្ពុជាចំនួន ៣០ដងក្នុងមួយសប្តាហ៍ (កូតាកំណត់ដោយភាគីចិន) ដែលមានន័យថា នឹងមានជើងហោះហើរចំនួន១៥ ដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាទៅកាន់ប្រទេសចិន និង ១៥ ជើងហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍ ចិនមកកម្ពុជា” ។ ឯកឧត្តមបានបញ្ជាក់ថា៖ «មានក្រុមហ៊ុនអាកាសចរណ៍ចិនចំនួនប្រាំមួយហោះហើរចូល និងចេញពីប្រទេសកម្ពុជាពីគោលដៅចំនួនប្រាំពីរ» ៕ Post Views: 42 Related Topics: Up Next រុស្ស៊ីបញ្ចូលសូលីដានៅអ៊ុយក្រែន ហ្សេលេនស្គីនិយាយថា «មិនទាន់ចាញ់ទេ» Don't Miss វិស័យឯកជនកែច្នៃផលិតផលសម្រេចគ្រាប់ស្វាយចន្ទី នៅខេត្តស្ទឹងត្រែងបានចូលរួមចំណែកលើកកម្ពស់ជីវភាពកសិករ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ14 hours ago ក្រោយគោកទឹកជាច្រើនសតវត្សរ៍ទន្លេស្ងួតមានទឹកឡើងវិញ ព័ត៌មានទាន់ហេតុការណ៍17 hours ago ចុះលោកខាងលិចវិញ! រុស្ស៊ី បាន ចោទ អ៊ុយក្រែន ថា បាន ប្រើ ដ្រូន ជាមួយ អាវុធ គីមី ដើម្បី វាយប្រហារ នៅ ភាគ ខាងកើត ព័ត៌មានទាន់ហេតុការណ៍17 hours ago អាមេរិកព្រមានចិនកុំឲ្យគាំទ្រយោធារុស្ស៊ី គំរាមសងសឹក ព័ត៌មានជាតិ2 months ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ព័ត៌មានជាតិ3 months ago អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)៖ បដិសេធន៌ក្នុងការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឬ OL Football Clubឡើយ កងកម្លាំងប្រដាប់អាវុធ3 months ago អ្នកសារព័ត៌មានជាង១៧០០នាក់បានចុះឈ្មោះ ដើម្បីបំពេញបេសកកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ7 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook