Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំបន្ដពង្រឹងបំណិនអក្ខរកម្មឌីជីថលដល់គ្រូបង្រៀនដើម្បីក្លាយជាគ្រូបង្រៀនពេញលក្ខណៈ

ក្រសួងអប់រំ យុវជន និង កីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលតាមអនឡាញស្ដីពី អក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានសម្រាប់ការបង្រៀន-រៀន ដល់គ្រូបង្រៀន ដើម្បីក្លាយខ្លួនជាគ្រូបង្រៀន ពេញលក្ខណៈក្នុងយុគសម័យឌីជីថល។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា នៅក្នុងវគ្គបណ្ដុះបណ្ដាលចាប់ពីថ្ងៃទី១២-១៣ ខែ មករា ឆ្នាំ ២០២៣នេះ ក្នុងគោលដៅប្រែក្លាយជាប្រទេសសេដ្ឋកិច្ចឌីជីថល ដែលជំរុញឱ្យប្រជាពលរដ្ឋត្រូវមាន ចំណេះដឹងឌីជីថល ដែលទាមទារជាចាំបាច់នូវការអប់រំបែបឌីជីថល ខណៈដែលគ្រូបង្រៀនជាភ្នាក់ងារនៃការផ្លាស់ប្តូរដ៏សំខាន់។

លោកជំទាវ គឹម សេដ្ឋានី ក៏បានកោតសរសើរចំពោះសិក្ខាកាមដែលបានចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាលដើម្បីបន្តអភិវឌ្ឍខ្លួនស្របតាមរបត់ថ្មីនៃបច្ចេកវិទ្យាឌីជីថល និងបានអំពាវនាវដល់សិក្ខាកាមដែលជាគ្រូបង្រៀនត្រូវយកចិត្តទុកដាក់ក្នុងការបន្តអភិវឌ្ឍខ្លួន ពិសេសបំណិនផ្នែកអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ដើម្បីក្លាយខ្លួនជាគ្រូបង្រៀនពេញលក្ខណៈក្នុងយុគសម័យឌីជីថល។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ បានសហការរៀបចំដោយនាយកដ្ឋានបច្ចេកវិទ្យា និងអង្គការ DW Akademie ដែលកន្លងមកបានសហការក្នុងការផ្សព្វផ្សាយអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានក្នុងវិស័យអប់រំទាំងផ្ទាល់ និងតាមអនឡាញ ព្រមទាំងបានដាក់ឱ្យប្រើប្រាស់សៀវភៅអក្ខរកម្មឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាននៅតាមគ្រឹះស្ថានសិក្សា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook