Connect with us

ព័ត៌មានជាតិ

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តអំពាវនាវដល់ប្រជាពលរដ្ឋនិងអាជ្ញាធរដែនដី រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព

ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីនិង ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន អំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសហគមន៍គ្មានគ្រឿងញៀន ខណៈការចរាចរជួញដូរគ្រឿងញៀននៅក្នុងតំបន់ និងពិភពលោក នៅតែបន្តកើនឡើងឥតឈប់ឈរ ប្រកប ដោយហានិភ័យ។

ការអំពាវនាវរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តមនាយឧត្តមសេនីយ៍បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ កម្ពុជាបង្ក្រាបបានគ្រឿងញៀនសរុប ចំនួន ៤៩០៩ករណី បើធៀបទៅនឹងរយៈពេល៩ខែក្នុងឆ្នាំ២០២១ ចំនួន៤៥៦៦ ច្រើនជាង៣៤៣ ករណី ក្នុងនោះជនសង្ស័យឃាត់ ខ្លួនចំនួន១១៥៨៩នាក់ បើធៀបទៅនឹងរយៈពេល៩ខែក្នុងឆ្នាំ ២០២១ ចំនួន១ម៉ឺននាក់ កើន១៥ ភាគរយ និងរឹបអូសគ្រឿងញៀនបានចំនួនជិត១១តោន កើនជាង ៨តោនធៀបទៅនឹងរយៈពេល៩ខែក្នុងឆ្នាំ២០២១ ។

ដោយឡែក អ្នកញៀនគ្រឿនញៀនសរុប ១៧៩៩៦ នាក់ ក្នុងនោះកំពុងបន្តព្យាបាលនៅមណ្ឌលមានចំនួន ៤៦៨៦នាក់។ ឯកឧត្តមនាយឧត្តមសេនីយ៍បន្តថា កំណើននៃតួលេខនេះ គឺជាការព្រួយបារម្ភអំពីនិន្នាការកើតឡើងនៃការចរាចរជួញដូរនិងប្រើប្រាស់គ្រឿងញៀនដែលទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តប្ដេជ្ញាចិត្តរួមគ្នាឱ្យខានតែបាន ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿង ញៀន ឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពខណៈដែលរាជរដ្ឋាភិបាលកម្ពុជាដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រើ ប្រាស់គ្រប់លទ្ធភាពគ្រប់និន្នាការជាតិនិងអន្តរជាតិដោយមានការ ចូលរួមគាំទ្រយ៉ាងសកម្មពីវិស័យឯកជន វិស័យសាសនា អង្គការសង្គមស៊ីវិល និងអង្គការពាក់ព័ន្ធដទៃទៀត រួមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងស្មារតីសាមគ្គីទទួល ខុសត្រូវ ដោយបានប្ដេជ្ញាចិត្តអនុវត្តតាមផែនការជាតិស្ដីពីការត្រួត ពិនិត្យគ្រឿងញៀនប្រាំឆ្នាំ២០១៩- ២០២៣ ដែលផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ ត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសហគមន៍យើងគ្មានគ្រឿងញៀន ខណ:ក្រុមឧក្រិដ្ឋជនគ្រឿងញៀន នៅតែបន្តមានសកម្មភាពខ្លាំងក្លា តាមរយៈធ្វើការផ្លាស់ប្ដូរ គ្រប់រូបភាព វិធីសាស្ត្រថ្មីៗ និងកាន់តែមានឧបាយកលពិសពុល ក្នុងការលួចលាក់ ផលិតគ្រឿងញៀនខុសច្បាប់។

« យើងសង្ឃឹមថាក្មួយៗដែលជាជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅកន្លែងដទៃទៀត ត្រូវមានការប្ដេជ្ញាចិត្តកែប្រែខ្លួន ទទួល យកសេវាព្យាបាលនិងស្ដារនីតិ សម្បទា គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់មណ្ឌល ការណែនាំផ្សេងទៀតរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ គ្រូពេទ្យបុគ្គលិកគ្រប់គ្រង ដើម្បីក្មួយៗអាចឆាប់ជាសះស្បើយ និងមានជំនាញពិតប្រាកដ អាចជួបជុំក្រុមគ្រួសារ និងបម្រើការក្នុងសង្គមជាតិ ហើយចំពោះក្មួយៗឬបងប្អូនប្រជាជនជាជនរងគ្រោះដោយសារគ្រឿងញៀន ហើយមិន ទាន់បានទៅរកសេវាព្យាបាល ត្រូវភ្ញាក់រឭកមករកសមត្ថកិច្ច ឬមណ្ឌលសេវាសុខភាព ដែលនៅជិតបំផុតដើម្បីទទួលយកការព្យាបាល។»

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ
គឹមយ៉ាន ក៏បានក្រើនរំលឹកដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងខេត្ត ត្រូវបន្តថែរក្សា ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការផ្តល់សេវាសាធារណឱ្យបានល្អប្រសើរ បន្តជំរុញបំផុសចលនាប្រជាជនឱ្យចូលរួមអនុវត្តន៍ គោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀនទាំងនៅទីក្រុង និងជនបទ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook