Connect with us

ព័ត៌មានជាតិ

រយៈពេល៣ឆ្នាំ កម្មវិធីអាស្ប៉ាយបានធ្វើឱ្យពលរដ្ឋក្នុងខេត្តឧត្តរមាន ជ័យមានជីវភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ

ក្នុងរយៈពេល៣ឆ្នាំ ប្រជាពល រដ្ឋខេត្តឧត្តរមានជ័យបានអនុវត្តគម្រោងអាស្ប៉ាយ ដោយបានបង្កើតបណ្តុំអាជីវកម្មជាច្រើន ជាពិសេសជួយឱ្យជីវភាពអ្នកអនុវត្តកសិកម្មបានល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារពួកគាត់ព្រមទទួលយកនូវបច្ចេកទេសនិងសម្ភារ:ថ្មី២ ដែលកម្មវិធីអាស្ប៉ាយបានផ្តល់ជូន។

លោកសូត្រ ស៊ីសុខឃាង ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កម្មវិធីអាស្ប៉ាយត្រូវបានអនុវត្តនៅក្នុងខេត្តនេះ ចាប់តាំងពីឆ្នាំ២០២០មក ក្នុងនោះអាស្ប៉ាយបានបង្កើតបណ្តុំអាជីវកម្មចំនួន ២០ បណ្តុំ រួមមាន៖ បណ្តុំដំាដំណាំ ចិញ្ចឹមសត្វ វារីវប្បកម្ម និងបណ្តុំព្រៃឈើ ដោយក្នុងមួយបណ្តុំអាជីវ កម្ម មានសមាជិកសហគមន៍ចូល រួមចាប់ពី២៥នាក់ទៅ៤០នាក់ ។

លោកបន្តទៀតថា ក្នុងរយៈពេល ៣ឆ្នាំ អាស្ប៉ាយបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឱ្យជីវភាពប្រជាកសិករបានល្អប្រសើរពីមួយ ឆ្នាំទៅមួយឆ្នាំ ក្នុងនោះបានជួយតម្រង់ទិស កសិករឱ្យខិតខំផលិតមុខដំណាំមានគុណភាពសម្រាប់នាំចេញ ការជួយស្វែងរកទីផ្សារ ដើម្បីទទួលបានប្រាក់ចំណូលខ្ពស់។

លោកបន្តទៀតថា ទន្ទឹមនឹងការជួយដល់កសិករក្នុងការស្វែងរកទីផ្សារ ការផ្តល់ប្រឹក្សាលើការងារដាំដុះដំណាំកសិកម្ម អាស្ប៉ាយក៏បានជួយឱ្យកសិករក្នុងខេត្តឧត្តរ មានជ័យបានយល់ដឹង និងទទួលបាននូវសម្ភារ:កសិកម្មបែបទំនើបជាច្រើន ជួយឱ្យពួកគាត់អនុវត្តកសិកម្មល្អ ទទួលបានទិន្នផលខ្ពស់ ចំណេញទាំងថវិកានិងពេលវេលាជាដើម។

និយាយរួមប្រាក់ចំណូលគាត់កើនឡើង តាមរយៈការផ្សារ ភ្ជាប់ទីផ្សារហ្នឹង ពីមុនមកយើងធ្វើដែរ ដោយសារយើងអត់មានទុនសម្រាប់គាំទ្រដល់កសិករ ធ្លាប់ធ្វើដែរធ្វើទៅផលិតទៅ ខ្វះខាតនូវសម្ភារឧបករណ៍និងមធ្យោបាយនូវអ្វីដែលទំនើបៗ ប៉ុន្តែយើងរុញឱ្យដូចថា ការដាំដំណាំឥឡូវសុទ្ធតែបច្ចេកវិទ្យា ប្រព័ន្ធទ្រីបតំណក់ទឹក ការបញ្ជូលទឹកតាមរយៈទុយោ ធ្វើឱ្យសន្សំសំចៃទឹកក៏ស្រួល ការបញ្ជូលជីក៏ស្រួល ការគ្របកៅស៊ូនៅលើរងធ្វើឱ្យកសិករអត់ពិបាកក្នុងការធ្វើស្មៅ ហ្នឹងបច្ចេកវិទ្យាថ្មី ហើយមួយ ទៀតយើងជួយបដិភាគដល់កសិករពីមុនមកគាត់យកចបលើករង ឥឡូវគាត់អត់យកចបលើករងទៀតទេ យើងផ្តល់ម៉ាស៊ីនឱ្យគាត់សម្រាប់វ៉ៃដីហ្នឹងលើករងដោយម៉ាស៊ីនតែម្តង។ អ៊ីចឹងការធ្វើចំណេញពេល វេលា ចំណេញកម្លាំងពលកម្ម ហើយផ្ទៃដីធ្លាប់ធ្វើបានតិចពង្រីកបានច្រើនជាងមុន ជាអ្វីដែលយើងបានបញ្រ្ជាបចូលក្នុងស្រទាប់កសិករយើង។

សូមជម្រាបផងដែរថា អាស្ប៉ាយ គឺជាគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិ បាលកម្ពុជា ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សហការជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច និងលេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ(គជអប)។ ចាប់តាំងពីឆ្នាំ២០១៥មក គម្រោងអាស្ប៉ាយអនុវត្តនៅតាមបណ្តាខេត្តមួយចំនួន និងឈានទៅអនុវត្តក្នុងខេត្តទាំងអស់របស់កម្ពុជា ដោយបានរៀបចំចងក្រងកសិករ អ្នកផ្គត់ ផ្គង់ធាតុចូលកសិកម្ម និងអ្នកប្រមូលទិញកសិផល ជាបណ្តុំអាជីវកម្ម ។ កម្មវិធីអាស្ប៉ាយ ក៏បានគាំទ្រទាំងបច្ចេកទេស និងសម្ភារ: ដើម្បីធ្វើឱ្យបណ្តុំទាំងនោះ មាន ដំណើរការល្អ និងអាចផលិតកសិផល ដែលស្របនឹងតម្រូវការទីផ្សារ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook