Connect with us

ព័ត៌មានជាតិ

អង្គភាពសារព័ត៌មាន TNM និង ដៃគូរអាជីវកម្មក្រុមហ៊ុនអអេហ្វស្រ៊ី វើលដ៏ ម៉ាឃីធីង (ខេមបូឌា) ឯ.ក នាក់ ចំនួន ៥០នាក់ បានចូលរួមវគ្គបណ្ណុះបណ្តាលស្តីពីការកសាងប្លង់ជីវិត (Master Life Plan)

រាជធានីភ្នំពេញ: អង្គភាពសារព័ត៌មាន TNM និងដៃគូរអាជីវកម្មក្រុមហ៊ុនអអេហ្វស្រ៊ី វើលដ៏ ម៉ាឃីធីង (ខេមបូឌា) ឯ.ក បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការ កសាងប្លង់ជីវិត (Master Life Plan) និងការដោះបំណុលផ្នែកហិរញ្ញវត្ថ
ដោយមានការអញ្ជើញចូលរួមពីលោក អគ្គនាយកក្រុមហ៊ុន អអេហ្វស្រ៊ី បើកដ៏ ម៉ាឃីធីង (ខេមបូឌា) ឯ.ក និងឯកឧត្តម សែម បូរ៉ា ចាងហ្វាងអង្គភាពសារព័ត៌មាន TNM នៅក្រុមហ៊ុនអអេហ្វស្រ៊ី វើលដ៏ ម៉ាឃីធីង (ខេមបូឌា) ឯ.ក វីឡា៨៩ ផ្លូវ ១៩៣ កែង ៣៣៨ សង្កាត់ទូលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន RF3 world Marketing Cambodia បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោក បានសហការជាមួយ ស្ថាប័នបណ្តុះបណ្តាល គ្រួសារមហានគរ បានរៀបចំសិក្ខាសាលាស្តីអំពី កសាងប្លង់ជីវិត (Master Life Plan) នេះឡើង ដោយបានឃើញពីស្ថានភាពពិតរបស់និស្សិត និងយុវជន និងប្រជាពលរដ្ឋ ជាច្រើនដែលកំពុងតែខ្វះនូវចំណេះដឹង បទពិសោធន៍នៃការដឹកនាំដំណើរការជីវិតឱ្យទៅតាមគោលដៅ ដែលពួកគាត់ភាគច្រើនមិនទាន់យល់អំពីវិធីនៃការរៀបបចំគ្រឹះនៃជី៏វិត និងការយល់ដឹងអំពីលំហូរនៃហិរញ្ញវត្ថុ ដែលអាចជាចំណូល និងជាបំណុលដែលជាបន្ទុកទម្ងន់អោយជីវិតដែលគ្មានដំណោះស្រាយ។ យុវជន និងនិស្សិត គឺជាជាសរសរទ្រូងរបស់ ប្រទេសជាតិទាំងមូលជាធនធានយ៉ាងសកម្មក្នុងការជំរុញ និងលើកស្ទួយសេដ្ឋកិច្ចជាតិ។

ផ្ទុយពីនេះប្រសិនបើយុវជនយើងដែលគ្មានគោលដៅ អាចនិងនាំឱ្យពួកគាត់បង្កើតបន្ទុកយ៉ាងធំដល់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូលផងដែរដូចជាប្រើប្រាស់គ្រឿងញៀន បងតូចបងធំ។ ប្រើប្រាស់សេដ្ឋកិច្ចគំហុគ និងបង្កើតបំណុលគ្រួសារ បង្កើនការចំណាយសង្គម និងបញ្ហារផ្សេងៗ ជាដើម។កត្តាទាំងអស់នេះហើយបានជំរុញយ៉ាងខ្លាំងដល់ក្រុមហ៊ុន RF3world. Marketing Cambodia ម៉ាឃីធីង (ខខេមបូឌា) បានរៀបចំបង្កើតវគ្គបណ្តុះបណ្តាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តតម្រង់ ទិសឱ្យយុវជន សិស្សនិស្សិត និងបងប្អូនប្រជាពលរដ្ឋ មានសម្បត្តិចំណេះ ជំនាញ បទពិសោធន៍ និងគំនិតជាមូលដ្ឋានដើម្បីដឹកនំាជីវិតរបស់ខ្លួនកាន់តែប្រសើរ ហើយនិងក្លាយជាកម្លាំងចលករយ៉ាងសកម្មក្នុងការជួយជំរុញខឿនសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋជាតិ។

គោលបំណងរួម នៃការបណ្តុះបណ្តាលនេះមាន ៤ ចំណុច ដូចជា
ទី១.ការកសាងប្លង់ជី (វិធីសាស្រ្តនៃការរៀបចំគោលដៅ)។
ទី២. វិធីនៃការដោះបំណុល (ចំណេះដឹងហិរញ្ញវត្ថុ)
ទី៣. ការបង្កើតការងារ ការបង្កើនសេដ្ឋកិច្ចគ្រូសារ និងសហគន៍ អោយកាន់តែល្អប្រសើរ ។
ទី៤. ចួលរួមចំណែកកាត់បន្ថយភាពក្រីក្រតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។បន្ថែមពីនេះក្រុមហ៊ុនអាចនិងផ្តល់ឱកាសដល់យុវជន សិស្សនិស្សិតមានឱកាស ទៅកម្មសិក្សានៅភ្នំពេញបន្ថែម ព្រមទាំងផ្តល់កញ្ចប់អាជីវកម្មពិសេស និងធានារ៉ាប់រងហិរញ្ញវត្ថុ ដើម្បីជាការលើកទឹកចិត្តដល់យុវជនផងដែរ។

ឯកឧត្តម សែម បូរ៉ា មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ TNMពិតជាមានសេចក្តីសោមនស្សរីក រាយ ចំពោះក្រុមហ៊ុនRF3world Marketing Cambodia ដែលបានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការកសាងប្លង់ជីវិតនិងការដោះបំណុល (ផ្នែកហិរញ្ញវត្ថុ) ដែលជាប្រធានបទមួយយ៉ាងសំខាន់សម្រាប់យុវជន និងប្រជាពលរដ្ឋដើម្បីយកទៅប្រើប្រាស់ជាចំណេះ ជំនាញ បទពិសោធន៍ ក្នុងការជំរុញ និងលើកស្ទួយសេដ្ឋកិច្ចគ្រួសារ សហគមន៍និងប្រទេសជាតិ។

ឯកឧត្តមបានចាត់ទុកថាវគ្គបណ្តុះបណ្តាលនេះជាពិតមានសារសំខាន់ណាស់ដោយបានសំណូមពរដល់អ្នកសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមគឺត្រូវយកចិត្តទុក ដាក់ស្តាប់គ្រប់បទបង្ហាញ ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗ បន្ថែមទៀតសម្រាប់យកទៅអនុវត្តក្នុងជីវិតរបស់ខ្លួនឱ្យទទួលបានជោគជ័យ។ និងសូមឱ្យក្រុមហ៊ុនបន្តកម្មវិធីពង្រឹងសហគ្រិនភាពរបស់យុវជនកាន់តែរឹងមំាដើម្បីឱ្យយុវជនយើងបានក្លាយជាសរសរទ្រូងពិតប្រាកដក្នុងការជំរុញកំណើនសេដ្ឋកចិ្ចជាតិឱ្យកាន់តែរីកចំរើនបន្ថែមទៀត៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook