Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សំខាន់ៗក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន លើកទី៥ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដែលជាជំនួបលើកទី៥ បន្ទាប់ពីអាក់ខាន ដោយសារកូ វីដ១៩ រយៈពេល ២ឆ្នាំកន្លងមក ។សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថា និងសំណេះសំណាល ដោយមានខ្លឹមសារសំខាន់ៗ ដូចខាងក្រោម៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបជាមួយអ្នកសារព័ត៌មាននៅថ្ងៃនេះ ប្រកបដោយភាពសុខដុមរមនា បន្ទាប់ពីខកខានពីរឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩ ។* សម្តេចបានមានប្រសាសទៀតថា ជំនួបថ្ងៃនេះមិនមែនត្រឹម តែជាជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានប៉ុណ្ណោះទេ តែក៏ជាជំនួបជាមួយអ្នកផ្តល់ព័ត៌មានមកពីស្ថាប័នផ្សេងៗផងដែរ ។

* សម្តេចបានចាត់ទុកជំនួបនេះ គឺជាកិច្ចប្រឹងប្រែងមួយ ដើម្បីរួមគ្នាធ្វើជាប្រ យោជន៍សម្រាប់សង្គមជាតិ ។

* សម្តេចមានប្រសាសវាយតម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មានដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

* សម្តេចបានថ្លែងថា ប្រហែលមានប្រទេសមិនច្រើនទេនៅលើពិភពលោក ដែលផ្តល់អាទិភាពដល់អ្នកសារព័ត៌មានក្នុងការទទួលបានវ៉ាក់សាំង ។

* សម្តេចបានប្រកាសផ្តល់កិត្តិយសជូនអ្នកសារព័ត៌មានទាំងអស់ដែលបានចូល រួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

* សម្តេចបានអំណរគុណសម្រាប់ការជូនពរទាំងឡាយក្នុងខួប ៣៨ឆ្នាំ ដែល     សម្តេចកាន់តួនាទីជានាយករដ្ឋមន្ត្រី ។

* សម្តេច បានថ្លែងថា សារព័ត៌មាន គឺជាឈ្នាន់នៃការទទួលព័ត៌មានពីក្រោម មកលើ និងទម្លាក់ព័ត៌មានពីលើទៅក្រោម ។

* សម្តេចបានអរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានចូលរួមចំណែក ប្រយុទ្ធប្រឆាំងនឹងភាពអសកម្មនានាក្នុងសង្គម ។

* សម្តេចបានបញ្ជាក់ថា សម្តេចទទួលបានព័ត៌មានពាក់ព័ន្ធការឈូសឆាយភ្នំនៅខេត្តតាកែវ ពីប្រជាពលរដ្ឋ ។

* សម្តេចបានថ្លែងកោតសរសើរក្រសួងព័ត៌មាន ដែលធ្វើការងារបានល្អប្រសើរលើការសម្របសម្រួលដល់អ្នកសារព័ត៌មានក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀប ចំកិច្ចប្រជុំកំពូលអាស៊ាន ។

* សម្តេច ចែករំលែកភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ជូនដល់អ្នកសារព័ត៌មានទាំងអស់ ។

* សម្តេចជូននូវកិត្តិយសដល់ឯកឧត្តម ខៀវ កាញារីទ្ធ សម្រាប់ការដឹកនាំវិស័យព័ត៌មាន ។

* សម្តេចបានថ្លែងទៀតថា អ្នកសារព័ត៌មាន និងអ្នកផ្តល់សារព័ត៌មាន មានភាពល្អប្រសើរជាងមុន ។

* សម្តេចបានថ្លែងថាអ្នកចូលចិត្តផ្សព្វផ្សាយព័ត៌មានមិនពិតគឺងាយនឹងសាប លែងមានអ្នកគាំទ្រ ។

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា សម្តេចប្រើទូរស័ព្ទ ១៨គ្រឿង

* សម្តេច ណែនាំដល់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ មិនត្រូវយកអ្នកសារព័ត៌ មានជាសត្រូវនោះទេ ។

* សម្តេច បានថ្លែងថា គប្បីធ្វើទំនាក់ទំនង និងផ្សារភ្ជាប់ឱ្យបានល្អជាមួយសារព័ត៌មាន ដែលផ្តល់ប្រយោជន៍សម្រាប់សង្គម ។

* សម្តេចបានថ្លែងថា សារព័ត៌មានដែលចេះត្រឹមជេរ សម្តេចមិនឆ្លើយតបជា មួយនោះទេ ។

* សម្តេច បានណែនាំក្រសួងព័ត៌មាន ចេញច្បាប់ស្តីពីសារព័ត៌មានឱ្យបានក្នុងអាណត្តិទី៧ ។

* សម្តេច ណែនាំឱ្យបង្កើតទូរទស្សន៍ឌីជីថល និងបញ្ចប់ការផ្សាយអាន់នឺលុក ឱ្យបានរួចរាល់នៅឆ្នាំ២០២៥។

* សម្តេចបានថ្លែងថា អង្គការក្រៅរដ្ឋាភិបាលខ្លះ បានទាមទារជ្រុលហួសហេតុ ពាក់ព័ន្ធច្បាប់ស្តីពីសារព័ត៌មាន ។

* សម្តេចអំពាវនាវដល់អ្នកសាព័ត៌មានចូលរួមរក្សាសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ដោយផ្សព្វផ្សាយរាល់បញ្ហាអសកម្មក្នុងមូលដ្ឋានពាក់ព័ន្ធ គោលនយោបាយភូមិឃុំមានសុវត្ថិភាព ។

* សម្តេចស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយ ចូលរួមផ្សព្វផ្សាយយុទ្ធនាការរាប់ថយក្រោយ ១០០ថ្ងៃ នៃការឆ្ពោះទៅការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម ឱ្យបានផុលផុស ។

* សម្តេច ប្រកាសយកល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ជួបជាមួយកីឡាករ កី ឡាការិនី ។

* សម្តេចបានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយបង្កើនភាពជាដៃគូជាមួយរាជរដ្ឋាភិ បាល ជាស្ពានផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ។

* សម្តេចបានថ្លែងថា សម្តេចមិនយកអ្នកសារព័ត៌មានជាសត្រូវនោះទេតែសារ ព័ត៌មានយកសម្តេចជាសត្រូវ ក៏សម្តេចមិនត្រូវការដែរ ។

* សម្តេចអំពាវនាវដល់អ្នកសារព័ត៌មានបន្តចូលរួមយុទ្ធនាការប្រយុទ្ធភាពអស កម្មភាពមិនត្រឹមត្រូវ អយុត្តិធម៌ និងអំពើពុករលួយ ។

* សម្តេច អំពាវនាវឱ្យចូលរួមលុបបំបាត់ជនខិលខូចជ្រកក្រោមស្លាកសារព័ត៌ មាន ។

* សម្តេចប្រកាសផ្តល់មេធាវីជួយការពារអ្នកសារព័ត៌មាន ដែលហ៊ានបញ្ចេញការពិត ។

* សម្តេចបានបញ្ជាក់ថា សម្តេចនឹងបញ្ជូនមេធាវី ទៅការពារអ្នកសារព័ត៌មាន ដែលបានផ្សាយការពិត និងត្រឹមត្រូវ​ ហើយមានរឿងគេប្តឹង ។

* សម្តេចណែនាំដល់អ្នកសារព័ត៌មានផ្សាយព័ត៌មានពិតកុំប្រឌិតព័ត៌មានដាក់ អ្នកដទៃ ។

* សម្តេចបានទម្លាយថា សម្តេចបានជួយលោក សាន្ត ប៊ុនធឿន ជិតកន្លះលានដុល្លារ ។

* សម្តេចបន្តអំពាវនាវដល់អ្នកសារព័ត៌មានចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌ មានមិនពិត និងក្លែងក្លាយឱ្យបានកាន់តែសកម្មថែមទៀត ។

* សម្តេចបានថ្លែងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយត្រូវយកព័ត៌ មានពិតមកបង្ក្រាប ដោយធ្វើឱ្យលឿនរហ័ស ដើម្បីបន្សាបព័ត៌មានក្លែងក្លាយទៅវិញ ។

* សម្តេចលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ។

* សម្តេចបន្តអំពាវនាវប្រព័ន្ធផ្សព្វផ្សាយទាំងអស់ផ្សាយបំផុសពលរដ្ឋចូលរួមការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំង ។

* សម្តេចប្រកាសផ្តល់ការអនុគ្រោះពន្ធសម្រាប់ភាពយន្តបរទេសរយៈពេល៥ឆ្នាំបន្ថែមទៀត ។

* សម្តេចអនុញ្ញាតឱ្យដំឡើងឧបករណ៍ផ្សព្វផ្សាយនានាបើមិនប៉ះពាល់សុវត្ថិ ភាពហោះហើរ ។

* សម្តេចប្រកាសទទួលបន្ទុកលើពន្ធប៉ាតង់ រយៈពេល៥ឆ្នាំ សម្រាប់ប្រព័ន្ធផ្សព្វ ផ្សាយអនឡាញ ។

* សម្តេចប្រកាសបញ្ចុះតម្លៃ៥០ភាគរយ លើកម្រៃស្នើសុំអាជ្ញាបណ្ណព័ត៌មាន

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា សំណេះសំណាលនៅវេលាម៉ោង១៨ៈ៤៥នាទី នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ៕

សូមថ្លែងអំណរគុណដល់ប្រិយមិត្តដែលបានចូលតាមដាន និងគាំទ្រគេហទំព័រសារព័ត៌ មានកម្ពុជាសន្តិភាព ។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook