Connect with us

ព័ត៌មានជាតិ

អាជ្ញាធរកម្ទេចស៊ុតជាង៤ម៉ឺនគ្រាប់ ដែលនាំចូលខុសច្បាប់ពីវៀតណាម!

ខេត្តតាកែវ៖ អាជ្ញាធខេត្តតាកែវ នៅថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចដុតកម្ទេចពងមាន់ ពងទានិងពងគ្រួចជាង៤ម៉ឺនគ្រាប់ ដែលរិបអូសបានពីក្រុមឈ្មួញលួចដឹកពីប្រទេសវៀតណាម ចូលមកកម្ពុជាដោយខុសច្បាប់។ ការដុតកម្ទេចផលិតកម្មសត្វដោយខុសច្បាប់នេះ បានធ្វើឡើងនៅការរិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មកខេត្តតាកែវ និងដោយមានការចូលរួមពីលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ។

បើយោងតាមការបញ្ជាក់របស់លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែ មីនាឆ្នាំ២០២១ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ បានឃាត់ចាប់ពងទាចំនួន៨០ ដុំ ស្មើនឹង២ ម៉ឺន ៤ ពាន់គ្រាប់ ពងមាន់ចំនួន៨ ពាន់គ្រាប់ និងពងក្រួចចំនួន៧ ពាន់គ្រាប់ ដែលឈ្មួញនាំចូលពីប្រទេសវៀតណាម វត្ថុទាំងអស់នោះបានរក្សាទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។

លោកប្រធានការិយាល័យបានបន្ថែមថា ដោយពិនិត្យឃើញពងទា ពងមាន់ និងពងក្រួចទាំងអស់នោះ ខូចគុណភាព មានក្លិនស្អុយ។ ទើបមន្ទីរកសិកម្មស្នើសុំគោលការណ៍ពីអភិបាលខេត្ត ដើម្បីដុតកម្ទេចចោលនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះនៅក្នុងបរិវេណដីការិយាល័យផលឹតកម្មនិងបសុព្យាបាលខេត្ត ដោយអនុវត្តតាមវិធានបច្ចេកទេស៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook