Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃទី១០ កុម្ភៈ

ក្នុងជំនួបជាមួយក្រុមអ្នកសារព័ត៌មានជិត៥ពាន់នាក់ នៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ មករា ឆ្នាំ២០២៣ កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានឆ្លើយតបសំណួររបស់ កញ្ញា Kong Siqi អ្នកទទួលខុសត្រូវវិទ្យុមិត្តភាពកម្ពុជា-ចិន។

សម្តេចបានប្រាប់ថា សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទៅ៩ ដល់ ១១ កុម្ភៈ ឆ្នាំ២០២៣។ សម្តេច បានមានប្រសាសន៍ថា ខួបទំនាក់ទំនងការទូតកម្ពុជានិងចិន រយៈពេល ៦៥ឆ្នាំ គិតមកដល់ឆ្នាំ២០២៣នេះ បានបង្ហាញក្តីសង្ឃឹមពីចំណងមិត្តភាព ក្នុងដំណាក់កាលនៃទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្នុងក្របខ័ណ្ឌជោគវាសនារួម កម្ពុជានិងចិន ក្នុងក្របខណ្ឌនៃកិច្ច សហប្រតិបត្តិការ ខ្សែក្រវាត់និងផ្លូវ និងជាមិត្តភាពដែកថែប ដែលប្រទេសទាំងពីរបានកសាងជាមួយគ្នា។

«រឿងនេះគឺជារឿងប្រវត្ថិសាស្ត្រនៃប្រទេសទាំងពីរដ៏សំខាន់ អ្វីដែលបានកើតឡើងរួចមកហើយ កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ត្រូវបានចូលជាធរមាន ដែលឥឡូវនេះ ការជំរុញពាណិជ្ជកម្មរវាងប្រទេស ធ្វើកាន់តែច្រើន កិច្ចសហប្រតិបត្តិការនានា ក៏នឹងត្រូវធ្វើកាន់តែច្រើន ខ្ញុំសង្ឃឹមថា ទស្សនកិច្ចរបស់ខ្ញុំនាពេល ខាងមុខ នឹងមានគម្រោងថ្មីៗថែមទៀត ដែលយើងត្រូវពឹងពាក់មិត្តចិន ដើម្បីអភិវឌ្ឍន៍កម្ពុជា ក្នុងហ្នុង ប្រហែលជាយើងត្រូវរៀបចំអំពីគម្រោង ផ្លូវរថភ្លើងល្បឿនលឿន ដោយសារយើងមានផ្លូវរថភ្លើងរួចហើយ ក៏ប៉ុន្តែផ្លូវរបស់យើងមិនអាច ប្រើប្រាស់បានទាន់ពេលទេ ប្រហែលជាយើង មានគម្រោងនេះ ដើម្បី ដើម្បី នឹងស្នើឲ្យមិត្តចិន ជួយក្នុងការកសាងផ្លូវដែករបស់កម្ពុជាផងដែរ មានគម្រោងដ៏ទៃទៀត កិច្ចសហប្រតិបត្តិការ ដ៏ទៃទៀត » ។

 

សម្តេចក៏បានបង្ហើបផងដែរថា ក្នុងពេលសម្តេចបញ្ចប់ទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃទី១១ ខែកុម្ភៈ ហើយចាកចេញមកកម្ពុជាវិញ ព្រះករុណា ព្រះមហាក្សត្រកម្ពុជាក៏នឹងយាងទៅប្រទេសចិនដែរ ដោយនេះ បង្ហាញពីការផ្លាស់ប្តូរទស្សនកិច្ចកម្រិតថ្នាក់ដឹកនាំកាន់តែល្អប្រសើរបន្ថែមទៀត រវាងកម្ពុជាងនិងចិន៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook