Connect with us

ព័ត៌មានជាតិ

ការងារសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ សម្រេចបានជាង ៥០ភាគរយបើគិតមកទល់ពេលនេះ

(ភ្នំពេញ)៖ បើយោងតាមអ្នកគ្រប់គ្រងគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬហៅថា ព្រលានយន្តហោះអន្តរជាតិតេ ជោ គិតមកទល់ពេលនេះ ការងារសាងសង់សម្រេចបានជាង ៥០ភាគរយហើយ ។ព្រលានយន្តហោះអន្តរជាតិថ្មីនេះ នឹងអាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុងមួយឆ្នាំ ក្នុងដំណាក់កាលទី១ ហើយក្នុងដំណាក់កាលទីពីរ នៅឆ្នាំ២០៣០ និងអ្នកដំណើរ ៣០លាននាក់ និងក្នុងដំណាក់កាលទី៣ និងមានអ្នកដំណើររហូតដល់ ៥០ លាននាក់ នៅឆ្នាំ២០៥០ ។

អ្នកនាំពាក្យ និងជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ព្រលានយន្តហោះថ្មីនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជា នៅពេលដែលព្រលានយន្តហោះនេះ ត្រូវបានដាក់ឱ្យដំណើរការ ។

ការងារសាងសង់ព្រលានយន្តហោះអន្តរជាតិកម្រិតថ្នាក់ខ្ពស់បំផុតរបស់ពិភពលោក បានចាប់ផ្តើមនៅឆ្នាំ២០១៩។ អ្នកនាំពាក្យ បានឲ្យដឹងទៀតថា ការងារសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬព្រលានយន្តហោះអន្តរជាតិតេជោ ដែលទទួលខុសត្រូសាងសង់ដោយប្រទេសចិន រំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook