ព័ត៌មានជាតិ សម្ដេច ហ៊ុន សែន ដាក់ចេញពាក្យស្លោកថ្មីថា ” អ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ” Share Tweet (ភ្នំពេញ) ៖ «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ» គឺជាពាក្យស្លោកថ្មីរបស់ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងក្នុងជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន លើកទី៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ កោះពេជ្រ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដោយសម្តេច ចង់សង្កត់ន័យអ្នកសារព័ត៌មានធ្វើយ៉ាងណា ផ្សាយតែព័ត៌មានពិត ដើម្បី លុបបំបាត់ការផ្សាយព័ត៌មានក្លែងក្លាយ ដល់ពេលនោះព័ត៌មានពិត នឹងមានតម្លៃ ហើយក្រុមមន្ត្រី ឬក្រុមមនុស្សដែលខូច នឹងខ្លាច ព័ត៌មានពិត ។សម្ដេចបានរំលឹកថា កាលមុន ខ្ញុំបានដាក់ថា ” អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃកាពិត ” ហើយឥលូវនេះ ខ្ញុំក៏គួរនិយាយបន្ថែមថា ” អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ ” ចឹងយើងមានពាក្យស្លោក២ ត្រូវចាំព្រោះជួន កាលអាងតែខ្លូនមានហ្វេសប៊ុក ទូរស័ព្ទតែមួយគ្រឿង ផ្សាយទៅជេរគេជេរឯង ប្រម៉ាថគេ ប្រម៉ាថឯង ហើយតាំងខ្លួនជាចៅក្រមកាត់សេចក្តី ឯលើកនេះ គឺខ្ញុំចេញសារមួយទៀតដាក់ថា ” អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ” ។សម្តេច បានអំពាវនាវឱ្យពលរដ្ឋ និងស្ថាប័នសារព័ត៌មាន សូមបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ខណៈបច្ចុប្បន្ន តំណាងសារព័ត៌មាន របស់កម្ពុជា ក៏មាននៅក្នុងក្របខ័ណ្ឌស្ថាប័នជាតិអាស៊ាន ដែលតម្រូវឱ្យស្ថាប័នព័ត៌មានរបស់កម្ពុជាធ្វើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀត ព្រោះព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយជាផ្នែកចិត្តសាស្រ្ត ដែលធ្វើឱ្យសង្គមមានភាពចលាចល អស្ថេរភាពនយោបាយ អសន្តិសុខសង្គម និងកើតមានអរិយភាពជាមួយបរទេស ។បញ្ហាព័ត៌មានមិនពិតនេះ មិនមែនកើតមានតែនៅកម្ពុជាទេ គឺមាននៅ ទូទាំងពិភពលោក រាប់ទាំងនៅក្នុងអង្គការសហប្រជាជាតិ ផងដែរ គឺសុទ្ធតែលើកឡើងពីបញ្ហាព័ត៌មានក្លែងក្លាយនេះ ។ ព័ត៌មានមិនពិតដែលត្រូវបានផ្សព្វផ្សាយចេញទៅ នឹងឆាប់សាបរលាប នៅពេលដែលអ្នកសារព័ត៌មានជាច្រើនទៀតដែលប្រកាន់ជំហរផ្សាយតែព័ត៌មានពិត ចូលមកដល់ ។ មួយវិញទៀត ក្រុមមនុស្ស ឬក្រុមអ្នកសារព័ត៌មាន ដែលចូលចិត្តផ្សាយព័ត៌មានក្លែងក្លាយ នឹងលែងមានអ្នកគាំទ្របន្តទៀត និងលែងមានប្រភពផ្តល់ព័ត៌មាន ឬផ្តល់បទសម្ភាសន៍ឱ្យទៀតផង ៕ Post Views: 45 Related Topics: Up Next រដ្ឋមន្ត្រីព័ត៌មាន នឹកដល់អតីតកាលរបស់កម្ពុជា ដោយបានឃើញពលរដ្ឋអ៊ុយក្រែនវេទនាព្រោះសង្គ្រាម Don't Miss ការងារសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ សម្រេចបានជាង ៥០ភាគរយបើគិតមកទល់ពេលនេះ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ15 hours ago ក្រោយគោកទឹកជាច្រើនសតវត្សរ៍ទន្លេស្ងួតមានទឹកឡើងវិញ ព័ត៌មានទាន់ហេតុការណ៍18 hours ago ចុះលោកខាងលិចវិញ! រុស្ស៊ី បាន ចោទ អ៊ុយក្រែន ថា បាន ប្រើ ដ្រូន ជាមួយ អាវុធ គីមី ដើម្បី វាយប្រហារ នៅ ភាគ ខាងកើត ព័ត៌មានទាន់ហេតុការណ៍18 hours ago អាមេរិកព្រមានចិនកុំឲ្យគាំទ្រយោធារុស្ស៊ី គំរាមសងសឹក ព័ត៌មានជាតិ2 months ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ព័ត៌មានជាតិ3 months ago អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)៖ បដិសេធន៌ក្នុងការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឬ OL Football Clubឡើយ កងកម្លាំងប្រដាប់អាវុធ3 months ago អ្នកសារព័ត៌មានជាង១៧០០នាក់បានចុះឈ្មោះ ដើម្បីបំពេញបេសកកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ7 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook