Connect with us

ព័ត៌មានទាន់ហេតុការណ៍

ញ្ចប់ជំនួយថ្មីជាសាច់ប្រាក់ចំនួន ៤០ លានដុល្លារបានទៅដល់អាហ្វហ្គានីស្ថាន

អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យសេចក្តីថ្លែងការណ៍មួយពីធនាគារ Da Afghanistan Bank (DAB) ដែលជាធនាគារកណ្តាលរបស់ប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា កញ្ចប់ថវិកាថ្មីចំនួន ៤០ លានដុល្លារអាមេរិក ជាជំនួយសាច់ប្រាក់មនុស្សធម៌ត្រូវបានបញ្ជូនទៅប្រទេសនេះ និងដាក់ក្នុងធនាគារពាណិជ្ជមួយ ក្នុងទីក្រុងកាប៊ុល។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ សេចក្តីថ្លែងការណ៍បាននិយាយថា ជំនួយសាច់ប្រាក់នេះបានមកដល់ថ្ងៃសៅរ៍ ហើយ DAB កោតសរសើរចំពោះជំនួយនេះ នឹងស្វាគមន៍ការគាំទ្រណាមួយដែលពង្រឹងវិស័យធនាគារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ កាលពីខែមុនកញ្ចប់ជំនួយចំនួនពីរ ដែលក្នុងកញ្ចប់នីមួយៗមានសាច់ប្រាក់ ៤០ លានដុល្លារអាមេរិក បានមកដល់ប្រទេសអាហ្វហ្គានីស្ថាន ហើយត្រូវបានគេដាក់ទៅធនាគារពាណិជ្ជមួយរបស់ប្រទេសនេះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook