Connect with us

ព័ត៌មានជាតិ

សាកលវិទ្យាល័យក្រចេះ បានរៀបចំវគ្គសិក្សា ស្តីពីសហគមន៍អាស៊ី «ឆ្ពោះទៅរកការបង្កើតសហគមន៍អាស៊ី ‘

ក្រចេះ ៖ នាចុងសប្តាហ៍កន្លងទៅនេះ សាកលវិទ្យាល័យក្រចេះ មានរៀបចំវគ្គសិក្សាស្តីពីសហគមន៍អាស៊ី «ឆ្ពោះទៅរកការបង្កើតសហគមន៍អាស៊ី ៖ ការកសាងសមត្ថភាពយុវជន សម្រាប់ការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាព» ដែលឧបត្ថម្ភដោយ Eurasia Foundation, Japan ។ វគ្គសិក្សានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងី ឡាយមិថុនា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យក្រចេះ និងលោកសាស្ត្រាចារ្យ Dr. Hendri Bustamam ជាប្រធានទីភ្នាក់ងារអភិវឌ្ឍន៍ពាណិជ្ជកម្មនៃសាកលវិទ្យាល័យ Brngkulu ប្រទេសឥណ្ឌូនេស៊ី ដែលជាគ្រូឧទ្ទេសក្នុងវគ្គសិក្សានេះផងដែរ ។

វគ្គសិក្សានេះធ្វើឡើងក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលដល់និស្សិត និងសិក្ខាកាមដែលបានចុះឈ្មោះចូលរួមវគ្គសិក្សានេះ ក្នុងគោលបំណងពង្រឹង និងពង្រីកនូវចំណេះដឹងបន្ថែម ពីការសិក្សាតាមកម្មវិធីសិក្សារបស់ពួកគេ តាមរយៈបទពិសោធន៍ល្អៗរបស់គ្រូឧទ្ទេសនាមជាជនជាតិបរទេស និងជនជាតិខ្មែរនៅក្នុងវគ្គសិក្សាទៅតាមប្រធានបទ នីមួយៗ ។

មានប្រសាសន៍ក្នុងពិធីប្រកាសបើកវគ្គសិក្សានេះ ឯកឧត្តមបណ្ឌិត ងី ឡាយមិថុនា សាកលវិទ្យាធិការ បានលើកឡើងអំពីប្រវត្តិ និងគោលបំណងនៃ Eurasia Foundation ដើម្បីឱ្យសិក្ខាកាម និងអ្នកចូល រួមទាំងអស់បានជ្រាបអំពីសាវតានៃគម្រោង និងវគ្គសិក្សា និងការដែលធ្វើឱ្យសហគមន៍របស់យើងខ្លាំងក្លាបានគឺទី១-អាស្រ័យទៅលើកត្តាសុខសន្តិភាព និងស្ថិរភាពនយោបានរបស់ប្រទេសមួយ និងក្នុងតំបន់ផងដែរ ។ ឯកឧត្តមវិទ្យាធិការបន្តថា ៖ យើងទាំងអស់គ្នាដឹងហើយថាបច្ចុប្បន្ននេះ

ពិភពលោកយើងគឺពោរពេញទៅដោយជម្លោះជាពិសេសប្រទេសមហាអំណាចធំៗ ដែលជាហេតុធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរស្ទើរគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចនៅលើពិភពលោក ។ ដោយឡែក ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងវឌ្ឍនភាព

ទោះបីពិភពលោកមានការរង្គោះរង្គើដោយសារសង្គ្រាមក៏ដោយ ដូច្នេះយើងទាំងអស់គ្នាសូមអរគុណសន្តិភាព។
ឯកឧត្តមបន្ថែមថា ៖ សហគមន៍មួយមានភាពសុខដុមរមនា និងភាពខ្លាំងក្លាទៅបានក៏អាស្រ័យលើភាពខ្លាំងរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ តាមរយៈការកសាងសមត្ថភាពរបស់ពួកគេ ។ ទាំងនេះហើយទើបសាកលវិទ្យាល័យក្រចេះ

បានរៀបចំវគ្គសិក្សានេះឡើង ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀត ដល់និស្សិតរបស់សាកលវិទ្យាល័យក្រចេះ ដែលចូលរួមវគ្គសិក្សានេះ បន្ថែមពីលើកម្មវិធីសិក្សារបស់សាកលវិទ្យាល័យ ។
សូមបញ្ជាក់ផងដែរថា ៖ វគ្គសិក្សានេះ គឺមានការចូលរួមបណ្តុះបណ្តាលដោយសាស្ត្រាចារ្យបរទេស និងសាស្ត្រាចារ្យជាជនជាតិខ្មែរ ដែលអញ្ជើញមកពីបណ្តាក្រសួងនានានៃព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបផងដែរ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook