Connect with us

ព័ត៌មានជាតិ

យោធាមីយ៉ាន់ម៉ា ចោទលោកស្រី ស៊ូជីថាទទួលបា្រក់សំណូក ៦សែនដុល្លារ និងមាស១១គីឡូ

រ៉ង់ហ្គូន៖ យោធាមីយ៉ាន់ម៉ាបានចោទប្រកាន់លោកស្រី អោង សានស៊ូជីថាបានទទួលបា្រក់សំណូក ៦០០,០០០ដុល្លារ និងមាសទម្ងន់១១គីឡូក្រាម ហើយនេះ ជាការចោទប្រកាន់ធ្ងន់ធ្ងរបំផុតមួយ ចាប់តាំងពីមានព្រឹត្តិការណ៍ថ្ងៃទី១ ខែកុម្ភៈដែលត្រូវបានអន្តរជាតិចាត់ទុកថាជារដ្ឋប្រហារមក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។

អ្នកនាំាពាក្យយោធាមីយ៉ាន់ម៉ា លោក ហ្ស័រ មីន ទុន (Zaw Min Tun) បានឱ្យដឹងថាការចោទប្រកាន់ខាងលើប្រឆាំងលោកស្រី ស៊ូជី ធ្វើឡើងដោយអតីត ថ្នាក់ដឹកនាំម្នាក់នៃទីក្រុងរ៉ង់ហ្គូន គឺលោក ភីយ៉ូ មៀន ថេន (Phyo Mien Thein) ដែលបាននិយាយថាលោកគឺជាអ្នកឱ្យប្រាក់ និងមាសទាំងនោះឱ្យលោកស្រី ស៊ូជី។ លោក ហ្ស័រ មីន ទុន បានបន្ថែមទៀតថាគណៈកម្មាធិការប្រឆាំងអំពើពុករលួយ កំពុងស៊ើបអង្កេតជុំវិញការចោទប្រកាន់នេះហើយ។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាមិនបានផ្ដល់ភស្ដុតាងណាមួយជុំវិញការចោទប្រកាន់ប្រឆាំងលោកស្រី ស៊ូជីនោះទេ ខណៈគណបក្សសម្ព័ន្ធជាតិដើម្បី ប្រជាធិបតេយ្យរបស់លោកស្រី បានច្រានចោលការចោទប្រកាន់បែបនេះ។ ក្រៅពីលោកស្រី ស៊ូជី លោកប្រធានាធិបតី វីន មីយីន (Win Myint) និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៃរដ្ឋាភិបាលលោកស្រី ក៏រងការចោទប្រកាន់ថាបានប្រព្រឹត្តអំពើពុករលួយផងដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook