Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មានគាំទ្រគម្រោងចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាសុីហ្គេម របស់ក្រុមហ៊ុន សប្បាយ ឌីជីថលផ្លាស

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញការគាំទ្រគម្រោងចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាសុីហ្គេម របស់ក្រុមហ៊ុនសប្បាយឌីជីថលផ្លាសដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាពីគ្រប់ព្រឹត្តិការណ៍ប្រកួតកីឡាដ៏សំខាន់នេះ ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន សប្បាយ ឌីជីថលផ្លាស “Sabay Digital Plus” បានឱ្យដឹងថា គម្រោងនៃកិច្ចសហការនេះ ដើម្បីចូលរួមឱ្យព្រឹត្តិការណ៍ កីឡាសុីហ្គេម ក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយរបស់ខ្មែរ ជាពិសេសទៀតនោះគឺដើម្បីឱ្យប្រជាជន បានចូលរួមកាន់តែច្រើន ជាការលើកទឹកចិត្ត និងជាការរួមចំណែកលើកស្ទួយវិស័យកីឡា បំផុសឱ្យប្រជាជនខ្មែរស្រឡាញ់កីឡា និងលេងកីឡា ។

លោកបន្តថា សម្រាប់កិច្ចសហការជាមួយក្រសួងព័ត៌មាន នៅក្នុងឆ្នាំ២០២៣ មុនព្រឹត្តិការណ៍កីឡាសុីហ្គេម គឺ ក្រុមហ៊ុន សប្បាយ ឌីជីថលផ្លាស “Sabay Digital Plus” នឹងមានអត្ថបទព័ត៌មាន ប្រមាណពី ២០០ ទៅ ៣០០ អត្ថបទ និងវីដេអូ រាប់រយ។ ដូច្នេះក្នុងឱកាសនេះ ក្រុមការងារសប្បាយ គោរពស្នើសុំការគាំទ្រ និងផ្តល់កិច្ចសហការ ពី ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ។

ជាការឆ្លើយតប ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានគាំទ្រចំពោះគម្រោងការងារផ្សព្វផ្សាយ ព្រឹត្តិការណ៍កីឡាសុីហ្គេម របស់ ក្រុមហ៊ុន សប្បាយ ឌីជីថលផ្លាស “Sabay Digital Plus” ហើយក្រសួងព័ត៌មាន នឹងចូលរួមសហការឱ្យដំណើរការងារបានល្អ ជាពិសេសដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook