Connect with us

ព័ត៌មានទាន់ហេតុការណ៍

កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិន»ផ្តល់ទស្សនីយភាពវប្បធម៌ដ៏អស្ចារ្យនៅបំណាច់ឆ្នាំចាស់ជូនចំពោះជនជាតិចិន ទូទាំងពិភពលោក

អន្តរជាតិ៖ តាមចន្ទគតិចិន ថ្ងៃទី២១ ខែមករាត្រូវជាថ្ងៃដាច់ឆ្នាំចាស់។ នៅ វេលាម៉ោង ៨ យប់ តាមម៉ោងនៅទីក្រុងប៉េកាំង កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បាន ចាប់ផ្តើមយ៉ាងឱឡារឹក ដើម្បីផ្តល់ ទស្សនីយភាពវប្បធម៌ដ៏ អស្ចារ្យ នៅបំណាច់ឆ្នាំចាស់ចំពោះ ជនជាតិចិន ទូទាំងពិភពលោក។

ទស្សនិកជន រាប់រយលាន នាក់ជុំវិញពិភពលោក កំពុង រួមគ្នា ទស្សនា ការផ្សាយ ផ្ទាល់នូវកម្មវិធីរាត្រីសមោសរ ដ៏អស្ចារ្យនេះ។ រាត្រីសមោសរនេះ ត្រូវបានកំណត់ត្រាហ្គីណេសពិភពលោក ចាត់ទុកជា “ កម្មវិធីរាត្រីសមោសរផ្សាយតាមទូរទស្សន៍ដែលមានទស្សនិកជនតាមដានទស្សនាច្រើនបំផុតលើពិភពលោក ” ។ តាំង ពីឆ្នាំ ១៩៨៣ រហូតមក រាត្រីសមោសរ នេះ បាននិងកំពុង សម្តែង និង ផ្សាយ ផ្ទាល់ នៅយប់ផ្តាច់ឆ្នាំចាស់ចិនជារៀងរាល់ឆ្នាំ។

« រាត្រីសមោសរអបអរសាទរបុណ្យ ចូលឆ្នាំថ្មីចិន» ដែលភាសាចិនហៅកាត់ #春晚ផលិត ដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ ការ ទស្សនា កម្មវិធីរាត្រីសមោសរ #春晚 ដែលមានដូចជា ការធ្វើនំគាវការបិទពាក្យជូនពរទំនៀមទម្លាប់ជួបជុំក្រុមគ្រួសារដើម្បីទទួលឆ្នាំថ្មីចិនរបស់ជនជាតិចិននៅលើពិភពលោក។

គួរបញ្ជាក់ថា កម្មវិធិរាត្រីសមោសរ #春晚 ឆ្នាំ២០២៣ នេះ បន្ត ប្រកាន់ គំនិតធ្វើកម្មវិធីដោយ “គំនិត+ វិចិត្រសិល្បៈ+បច្ចេកវិទ្យា” ធ្វើការសម្តែងមានច្រើនបែបយ៉ាង ទាំង របាំ បទចម្រៀង អាយ៉ៃ ហ៊ី ក្បាច់គុន ល្ខោន ប្រពៃណីចិន ជាដើម ដើម្បី បង្ហាញ ពីភាពទាក់ទាញ ដ៏វិសេសវិសាល នៃ វប្បធម៌ ប្រពៃណី ប្រជាជាតិចិន ដែលបាន បន្តវេន រាប់ពាន់ឆ្នាំ ។

នៅឆ្នាំ២០២២ ដែល ទើប កន្លងផុតទៅ ពេលថ្លែងសុន្ទរកថា អបអរឆ្នាំថ្មីឆ្នាំសកល លោកXi Jinping ប្រធានរដ្ឋចិន បានកោត សរសើរ ប្រជាជនចិន ថា “មនុស្ស ម្នាក់ៗ សុទ្ធតែ មិនងាយស្រួលទេ ” ។ ហេតុដូច្នេះ កម្មវិធីរាត្រីសមោសរ អបអរសាទរ ឆ្នាំថ្មី ចិន ឆ្នាំនេះ បាន ធ្វើការបង្ហាញកាន់តែច្រើន ទៅលើមនោសញ្ចេតនាដ៏សុទ្ធសាធ របស់មនុស្សតូចតាចជុំវិញខ្លួន និង រឿងរ៉ាវដ៏សាមញ្ញក្នុង ជីវភាពប្រចាំថ្ងៃ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook