Connect with us

ចំណេះដឹង-អប់រំ

សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជាអធិបតីក្នុង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន័្ទ ទី២៣ ខែមករា ឆ្នាំ២០២៣នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិប តីក្នុង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ធ្វើនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC ។និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នាពេលនេះមានចំនួនសរុប ៦,៧៩១នាក់ នារី ២,៩៤០នាក់ មកពី ៤សាខា (ភ្នំពេញ កំពង់ ចាម កំពង់ធំ និងកំពត) ។
ចំណោមនិស្សិតជ័យលាភីនេះ មាននិស្សិតអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ចំនួន ១៧៨នាក់ នារី ១០៥នាក់ផងដែរ ។ចំណោមនិស្សិតជ័យលាភីទាំងអស់ អ្នកមានការងារធ្វើ មានចំនួន ៦,៥៦២នាក់ ស្មើនឹងជិត ៩៧ភាគរយ រួមមានកម្រិតបរិញ្ញាបត្ររង ចំនួន៤០៦នាក់ ស្មើ ៩២ភាគរយ, កម្រិតបរិញ្ញាបត្រចំនួន ៤,២៧៩នាក់ ស្មើ ៩៦ភាគរយ, កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១,៨៧៦នាក់ ស្មើ ៩៩ភាគរយ និងកម្រិតបណ្ឌិត ចំនួន ១នាក់ ស្មើ ១០០% ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook