ព័ត៌មានកីឡា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានធ្វើទស្សនកិច្ចនៅសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ ក្នុងប្រទេសស្វីស Share Tweet (ស្វីស)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានដឹកនាំគណៈប្រតិភូទៅទស្សនានៅទីស្នាក់ការសហព័ន្ធកីឡាទោចក្រយានអន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Aigle ប្រទេសស្វីស កាលពីចុងសប្តាហ៍មុន នៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៣ ។ក្នុងកិច្ចពិភាក្សានោះ ឯករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនពីកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធខ្មែរ និងសហព័ន្ធអន្តរជាតិ នូវការងារមួយចំនួន រួមមាន៖ ការបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត១ របស់សហព័ន្ធខ្មែរ គម្រោងជំនួយជាសម្ភារៈ មានដូចជាសម្លៀកបំពាក់ និងកង់គួក ព្រមទាំងកង់ភ្នំសម្រាប់កីឡាករហ្វឹកហាត់ និងគម្រោងជំនួយពិសេសសម្រាប់ការផ្សព្វផ្សាយយុទ្ធនាការ “ប្រជាជនម្នាក់ កង់មួយគ្រឿង” ឆ្ពោះទៅកីឡាស៊ីហ្គេមឆ្នាំ២០២៣ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមពីការត្រៀមខ្លួនរបស់កីឡាករទោចក្រយានកម្ពុជា ដើម្បីចូលរួមប្រកួតនៅក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានអញ្ជើញប្រធានសហព័ន្ធកីឡាទោចក្រយានអន្តរជាតិចូលរួមទស្សនាព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដោយផ្ទាល់នៅកម្ពុជា ព្រមទាំងស្នើសុំជំនួយបន្ថែមពី សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ ដូចជាការបណ្ដុះបណ្ដាល ឧបករណ៍និងសម្ភារៈសម្រាប់រៀបចំការប្រកួត ក៏ដូចជាកង់ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ដើម្បីបន្តជំរុញការអភិវឌ្ឍន៍កីឡាទោចក្រយាននៅកម្ពុជាឱ្យរីកចម្រើនបន្ថែមទៀត ៕ Post Views: 31 Related Topics: Up Next សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គ្រោងនឹងដាក់តាំងបង្ហាញផលិតផលសូត្រខ្មែរចំនួន ១១មុខ Don't Miss កិច្ចព្រមព្រៀង RCEP ត្រូវបានរំពឹងថានឹងជំរុញលំហូរវិនិយោគវិស័យឧស្សាហកម្មថ្មី Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ14 hours ago ក្រោយគោកទឹកជាច្រើនសតវត្សរ៍ទន្លេស្ងួតមានទឹកឡើងវិញ ព័ត៌មានទាន់ហេតុការណ៍16 hours ago ចុះលោកខាងលិចវិញ! រុស្ស៊ី បាន ចោទ អ៊ុយក្រែន ថា បាន ប្រើ ដ្រូន ជាមួយ អាវុធ គីមី ដើម្បី វាយប្រហារ នៅ ភាគ ខាងកើត ព័ត៌មានទាន់ហេតុការណ៍17 hours ago អាមេរិកព្រមានចិនកុំឲ្យគាំទ្រយោធារុស្ស៊ី គំរាមសងសឹក ព័ត៌មានជាតិ2 months ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ព័ត៌មានជាតិ3 months ago អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)៖ បដិសេធន៌ក្នុងការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឬ OL Football Clubឡើយ កងកម្លាំងប្រដាប់អាវុធ3 months ago អ្នកសារព័ត៌មានជាង១៧០០នាក់បានចុះឈ្មោះ ដើម្បីបំពេញបេសកកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ7 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព1 year ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព1 year ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook