(សៀមរាប)៖ ក្រសួងពាណិជ្ជកម្ម នឹងបន្តរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៨ តាមរយៈការដាក់តាំងបង្ហាញផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុងសៀមរាប ខេត្តសៀមរាប ។
ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងបង្កើនសកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន ឱ្យមានភាពប្រទាក់ក្រឡាពីកសិដ្ឋានមកទីផ្សារ ជាវេទិកាផ្គូផ្គងរវាងអ្នកផលិត អ្នកត្រូវការផលិតផលយកទៅចែកចាយបន្ត និងបំផុសស្មារតីអ្នកប្រើប្រាស់ទូទៅ ឱ្យចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការនាំចូលពីបរទេសជាជំហានៗ ។
ព្រឹត្តិការណ៍នេះក៏នឹងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុក ឱ្យមានភាពរស់រវើក និងឱ្យកាន់តែប្រសើរឡើងនូវការទទួលស្គាល់ និងគាំទ្រផលិតផលខ្មែរ ស្របតាមយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិ វឌ្ឍវិស័យឯកជន ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មឯកឧត្តម ឈួន ដារ៉ា មានប្រសាសន៍ថា ៖ «ស្របតាមយុទ្ឋសាស្រ្តអភវិឌ្ឍន៍វិស័យពាណិជ្ជកម្ម ក្រសួងរៀប ចំយុទ្ឋនាការនេះដើម្បីផ្សព្វផ្សាយពីផលិតផលកម្ពុជា» យុទ្ឋនាការនេះដើម្បីអំពាវនាវឲ្យសាធារណជនគាំទ្រ និងប្រើប្រាស់ផលិតផលរបស់ខ្មែរជំនួសឲ្យផលិតផលនាំចូល» ។
ឯកឧត្តមមានប្រសាសន៍ថា៖ « យុទ្ឋនាការនេះពង្រឹងចង្វាក់ផលិតកម្មផលិតផលក្នុងស្រុក និងបង្កើតការងារ ហើយផ្តល់ចំណេះដឹង ជំនាញ និងបទពិសោធន៍ដល់អ្នកផលិតកម្ពុជាជាមួយនឹងគោលបំណងជំរុញលើកទឹកចិត្តគុណភាពផលិត សុវត្ថិភាព អនាម័យ និង សេ វាកម្មដល់អ្នកប្រើប្រាស់»។
ឯកឧត្តមថា៖ « ផលិតផលកម្ពុជាចាប់ផ្តើមលូតលាស់ ហើយមានវត្តមានដ៏អស្ចារ្យនៅលើទីផ្សារក្នុងស្រុក និងទីផ្សារបរទេស ហើយអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល ដែលកំពុងចរាចរលើទីផ្សារក្នុងស្រុក ខណៈដែលកម្ពុជាកំពុងអនុវត្តទីផ្សារសេរី » ។
លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប មានប្រសាសន៍ថា៖ « បន្ទាប់ពីមានវិបត្តិជំងឺកូវីដ-១៩ រដ្ឋាភិបាលលើកទឹកចិត្តវិស័យឯកជន និង ពាណិជ្ជករ ដើម្បីរៀបចំការតាំងពិព័រណ៍នៅខេត្តសៀមរាប» ។
លោកបានមានប្រសាសន៍ថា យុទ្ឋនាការនេះនឹងជួយទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ ផលិតករម្ចាស់កសិដ្ឋាន អ្នកកែច្នៃ សមាគមអា ជី វកម្ម និងសហគមន៍ផលិតបន្លែ និងផ្លែឈើខ្មែរ ដែលត្រូវការស្តង់ដាក់តាំងផលិតផលសម្រាប់ស្វែងរកដៃគូពាណិជ្ជកម្ម ឬមានគម្រោងចុះកិច្ចសន្យាទិញ-លក់ សូមទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដែលមានទី តាំងស្ថិតនៅជាន់ទីពីរ នៃអគារទីស្តីការក្រសួងពាណិជ្ជកម្ម ៕
