Connect with us

ព័ត៌មានទាន់ហេតុការណ៍

ជម្លោះដីធ្លីបានបញ្ចប់ដោយនយោបាយឈ្នះឈ្នះលោកជំទាវ សៀង ចាន់ហេង យល់ព្រមប្រគល់ដីវិវាទទំហំ ៥០ជូនលោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកជំទាវ ហៀវ លន់​ វិញហើយ

(ភ្នំពេញ)៖ ជម្លោះដីធ្លីបានបញ្ចប់ដោយនយោបាយឈ្នះឈ្នះ ! លោកជំទាវ សៀង ចាន់ហេង យល់ព្រមប្រគល់ជីវិវាទទំហំ ៥០ ហិកតា ០៨ អា ស្ថិតនៅភូមិ ទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ជូនលោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកជំទាវ ហៀវ លន់ ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំដោះស្រាយបញ្ចប់វិវាទដីធ្លីរវាងលោកជំទាវ សៀង ចាន់ហេង ជាមួយលោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកជំទាវ ហៀវ លន់ ស្ថិតនៅចំណុចចន្លោះទំនប់ ៩៤-៩៦ និងចន្លោះខ្សែស្រប ៥៤-៥៦៥៧ ក្នុងភូមិ សាស្ត្រភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ។

កិច្ចប្រជុំមានការចូលរួមពីលោក ឡោ ដាវុធ រដ្ឋលេខាធិការ លោក សេង ឡូត អគ្គនាយករដ្ឋបាល លោក សួន សូផា អគ្គនាយកសុរិយោដី និង ភូមិសាស្ត្រ លោក សេង សុវណ្ណរ័ត្ននា អគ្គនាយករងរដ្ឋបាល លោកជំទាវ ហ៊ុន ប៊ុនធឿន លោកជំទាវ ហៀវ លន់ លោកជំទាវ សៀង ចាន់ហេង ។

ភាគីវិវាទបានឯកភាពគ្នាដូចខាងក្រោម ៖
១. លោកជំទាវ សៀង ចាន់ហេង ទទួលស្គាល់និងប្រគល់ជីវិវាទទំហំ ៥០ ហិកតា ០៨ អា ស្ថិតនៅភូមិ ទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ដូចមានផែនទីបង្ហាញទីតាំងដីភ្ជាប់ជាឧបសម្ព័ន្ធន កិច្ចព្រមព្រៀងនេះ ជូនលោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកជំទាវ ហៀវ លន់ ។

២. លោកជំទាវ ហ៊ុន ប៊ុនធឿន និងលោកជំទាវ ហៀវ លន់ យល់ព្រមទទួលដីដែលប្រគល់ជូនខាងលើ

៣. ភាគីទាំងពីរយល់ព្រមដកពាក្យបណ្តឹងដែលបានដាក់នៅគ្រប់ស្ថាប័ន និងស្ថាប័នតុលាការ រួមទាំងសំណុំរឿង រក្សាការពារទាំងអស់យ៉ាងយូរ ២សប្ដាហ៍គិតចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងនេះ ។

សូមបញ្ជាក់ថា ទីស្តីការគណៈរដ្ឋមន្ត្រីបានធ្វើលិខិតជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ប្រគល់សមត្ថកិច្ចឱ្យស្នងការដ្ឋាននគបោលខេត្តកណ្តាល ចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើស ឈ្មោះ សៀង ចាន់ហេង និងបក្ខពួកប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បី ចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង។ នេះបើយោងតាមលិខិតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោកកែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ។

ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ជូនសម្តេចក្រឡាហោម ស ខេង និងអភិបាលខេត្តកណ្តាល ស្តីពីករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook