Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀងកាលពីឆ្នាំ២០២២ ប្រមូលពន្ធកើនឡើងជាង៧៦លានរៀលបើប្រៀបធៀបនឹងឆ្នាំ២០២១

ការប្រមូលពន្ធរបស់សាខាគយនិងរដ្ឋាករខេត្តស្វាយរៀង កាលពីឆ្នាំ២០២២ មានការកើនឡើងជាង ៧៦លានរៀល បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២១ ។

លោក ហេង សំបូរ ប្រធានសាខាគយ និង រដ្ឋាករខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោយកម្ពុជាបានធូរស្បើយ ពីការរាតត្បាតជំងឺកូវីដ១៩ ហើយរាជរដ្ឋាភិបាលកម្ពុជាបានបើកសង្គម និងសេដ្ឋកិច្ចពេញលេញឡើងវិញ ដែលធ្វើឲ្យសកម្មភាពនាំទំនិញចេញ-ចូល កាន់តែប្រសើរឡើងជាបន្តបន្ទាប់។

លោកបន្តថា សម្រាប់ឆ្នាំ២០២២កន្លងទៅ សាខាគយ និងរដ្ឋាករខេត្តស្វាយរៀងទទួលបានចំណូលពន្ធអាករ សរុបចំនួន ៣៩៧,៦២៦,៦១៥,៤០០រៀល ដែលស្នើនឹង ៩៥.៨៩ភាគរយនៃផែនការ ប្រៀបធៀបរយៈពេល ដូចគ្នានៃឆ្នាំ ២០២១ កើនឡើង៧៦លានរៀលស្មើនឹង២៣.៤៨ភាគរយ ខណៈឆ្នាំ២០២១ចំណូលពន្ធអាករ សរុបចំនួន៣២២,០២២,៨៩៧,៥៣០រៀល។ លោកបន្តថា ចំណូលពន្ធដែលកម្ពុជាទទួលបាននេះ បានបង្ហាញនូវសញ្ញាវិជ្ជមាន ក្នុងការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា ។

«បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យបើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីចុងឆ្នាំ ២០២១ ការប្រមូលប្រពន្ធអាករនិងកម្រៃផ្សេងៗរបស់សាខាពន្ធគយនិងរដ្ឋាករខេត្តស្វាយរៀង ក៏មិនបានល្អ ប្រសើរដែរ ក៏ប៉ុន្តែការប្រមូលចំណូលរបស់សាខាគយនិងរដ្ឋាករខេត្តស្វាយរៀងក្នុងឆ្នាំ ២០២២ ទោះបីមិន ទាន់គ្រប់ផែនការ ប៉ុន្តែមានភាពល្អប្រសើរជាងក្នុងឆ្នាំ២០២០និងឆ្នាំ២០២១ជាក់ស្ដែងលទ្ធផលប្រមូលពន្ធអាករនិងកម្រៃផ្សេងៗក្នុងឆ្នាំ២០២២សម្រេចបាន៣៩៨ប៊ីលានរៀលស្មើនឹង៩៥.៨៩ភាគរយនៃផែនការប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២១ កើនឡើង៧៦លានរៀល ស្មើនឹង២៣.៤៨ភាគរយ»។

លោកបានបន្តទៀតថា ប្រភពចំណូលដ៏សំខាន់របស់សាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានមកពី មុខទំនិញផ្សេងៗ ដែលជាប្រភពចំណូលដ៏សំខាន់របស់ថវិកាជាតិ។
លោកបញ្ជាក់ថា ដើម្បីឲ្យការប្រមូលពន្ធកាន់តែល្អប្រសើរនោះ សាខាគយនិងរដ្ឋាករខេត្តស្វាយរៀង និងខិតខំ ប្រមូលចំណូលពន្ធឲ្យបានគ្រប់នឹងលើសផែនការ ដែលអគ្គនាយកដ្ឋានបានប្រគល់ជូនដោយបន្តខិតខំ ស្រាវជ្រាវទប់ស្កាត់អំពើរត់គេចពន្ធតាមគ្រប់រូបភាព ដោយសហការជាមួយអង្គភាពពាក់ព័ន្ធ ពិសេសអាជ្ញាធរ ដែនដីគ្រប់ជាន់ថ្នាក់។លោកបន្តថាសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ក៏បានចាត់កម្លាំងសាខាគយ ចុះឃ្លាំមើលនៅតាមការិយាល័យត្រួតពិនិត្យគយក្រោមឱវាទផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook