កែប៖ មន្ទីរទេសចរណ៍ខេត្តកែបបានឱ្យដឹងថា ក្នុងឱកាស បុណ្យចូលឆ្នាំ ចិន-វៀតណាម ឆ្នាំ ២០២៣ ភ្ញៀវទេសចរ ជាតិ -អន្តរជាតិ បានមកទស្សនានិងសម្រាកកម្សាន្តក្នុងខេត្តកែប សរុបចំនួន៦៧,០៣០នាក់ បេីធៀបទៅនឹងឆ្នាំ២០២២ ភ្ញៀវសរុបមានចំនួន៥៨,៦៤៦នាក់ មានការកេីនឡេីង១៤.២៩% ក្នុងនោះភ្ញៀវជាតិចំនួន៦៦,១៩៤នាក់ ធៀបទៅនឹងឆ្នាំ២០២២ មានចំនួន៥៨,២៦៦នាក់ កេីនឡេីងចំនួន១៣.៦០% ភ្ញៀវអន្តរជាតិមានចំនួន ៨៣៦នាក់ ធៀបទៅនឹងឆ្នាំ ២០២២ មានចំនួន ៣៨០នាក់ កេីនឡេីង ចំនួន ១២០% ។

រថយន្ត សរុបចំនួ ន ៧,៨៥៦គ្រឿង ក្នុង នោះ រថយន្ត តូចចំនួន ៥,៣២៩គ្រឿង រថយន្ត មធ្យម ២,៤៨៨គ្រឿង រថយន្ត ធំចំនួន ៣៩គ្រឿង ហេីយអ្វីដែលគួរឲ្យកត់សម្គាល់ នោះគឺ ភ្ញៀវទេសចរ ភាគច្រេីន សម្ដែងការពេញចិត្តចំពោះការរៀបចំ សន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ បរិស្ថាន ល្អ របស់ អាជ្ញាធរខេត្តនិង សមត្ថកិច្ច ពាក់ព័ន្ធ៕