Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ដឹកនាំមន្ត្រីជំនាញចុះជួសជុលផ្លូវជង្ហុកសម្បុកមាន់ លើដងផ្លូវជាតិលេខ ៥៧

ប៉ៃលិន៖ រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំ មន្ត្រីជំនាញ និងក្រុមការងារ ចុះអ៊ុតផ្លូវសម្បុកមាន់ និងជង្ហុកមួយចំនួននៅតាមដងផ្លូវជាតិលេខ ៥៧ ចាប់ពីចំណុចរង្វង់មូលត្បូង រហូតដល់វិមានឯករាជ្យខេត្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរ និងបង្កភាពងាយ ស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។

លោកជំទាវ បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺបានខិតខំប្រឹងប្រែង កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ជាបន្តបន្ទាប់នៅទូទាំង ប្រទេស ក្នុងនោះ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយចំពោះសកម្មភាពការជួសជុល និងថែទាំផ្លូវថ្នល់ជាប្រចាំនេះ គឺបានចូលរួមថែរក្សាផ្លូវថ្នល់ ដែលធានា ដល់ការប្រើប្រាស់បានយូរអង្វែង ជាពិសេសសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុង ជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបានចូលរួមបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍មួយផ្នែកផងដែរ ។

លោកជំទាវអភិបាលខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការ ជាមួយមន្ត្រីជំនាញ ក្នុងការថែទាំផ្លូវ ថែទាំប្រព័ន្ធលូរំដោះទឹកអមសងខាងផ្លូវ ដើម្បីមាននិរន្តរភាពក្នុងការ ប្រើប្រាស់បានយូរអង្វែង ហើយសូមធ្វើការកោតសរសើរដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានយកចិត្តទុកដាក់ថែទាំជួសជុលផ្លូវជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាកែលម្អសោភ័ណភាពផ្លូវក្នុងក្រុងឱ្យបានល្អប្រសើ ។

សូមបញ្ជាក់ថា៖ បច្ចុប្បន្នរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំ ជួសជុលផ្លូវថ្នល់ទូទាំងខេត្តជាប្រចាំ ដោយឱ្យមន្ត្រីជំនាញចុះត្រួត ពិនិត្យ និងជួសជុលឡើងវិញ នូវចំណែកផ្លូវដែលខូច ផ្លូវមានជង្ហុកសម្បុកមាន់ គូសសញ្ញាចរាចរណ៍ ដាក់ស្លាកចរាចរណ៍ បំពាក់ភ្លើងសញ្ញាចរាចរណ៍ កាប់ព្រៃឈើអមសងខាងផ្លូវឱ្យមានភាពទូលាយ មានសោភ័ណភាព ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook