Connect with us

ព័ត៌មានកីឡា

គិតត្រឹមថ្ងៃនេះ កម្ពុជានៅសល់ ១០០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២

គិតត្រឹមថ្ងៃនេះ កម្ពុជានៅសល់ ១០០ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ SEA GAMES ដែលយើងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣នេះ គឺយើងបានរង់ចាំ ៦០ឆ្នាំមកហើយ ទើបយើងអាចសម្រេចបានសារជាថ្មី នាសម័យតេជោសែន។

ការរាប់ថយក្រោយ១០០ថ្ងៃនេះកម្ពុជានឹងបង្ហាញនូវសក្តានុពលការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយរួចរាល់អស់ហើយសម្រាប់ទទួលស្វាគមន៍ភ្ញៀវ១០ប្រទេសដែមកចូលរួម។ កម្ពុជាបានចុះបញ្ជីកីឡាចំនួន ៣៩ប្រភេទនិងកីឡាសម្ដែងមួយប្រភេទសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតតំបន់ដែលធ្វើរៀងរាល់ឆ្នាំសេសក្នុងរយៈពេល២ឆ្នាំម្ដងនេះ។ ជាមួយគ្នានឹងបាវចនា ”កីឡារស់ក្នុងសន្ដិភាព” (Sports Live in Peace) កីឡាចំនួន៣៩ប្រភេទ និងមួយប្រភេទកីឡាសម្តែងសម្រាប់ព្រឹត្តិការណ៍នេះ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook