នៅព្រឹកថ្ងៃទី២៦ខែមករាឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យ លាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញា បត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យា ល័យវេស្ទើន ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា ២០១៩- ២០២០ ឆ្នាំសិក្សា២០២០- ២០២១ និងឆ្នាំសិក្សា២០២១-២០២២ កន្លងទៅ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកឧកញ៉ា តែ ឡូរិន ប្រធានក្រុម ប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន បានឲ្យដឹងថា និស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន ដែលត្រូវទទួលសញ្ញា បត្រនៅពេលនេះ មានចំនួន៣ ២៣២ នាក់ ក្នុងនោះ មាននិស្សិតស្រីចំនួន ១៨៩៧ នាក់ ។
លោកប្រធានក្រុមប្រឹក្សាភិបាល បានបញ្ជាក់ថា បើយោងតាមការស្ទង់មតិប្រចាំ ឆ្នាំរបស់ក្រុមការងារធានាគុណភាពផ្ទៃក្នុងសាកលវិទ្យាល័យ និស្សិតជ័យលាភីដែលត្រូវទទួលបានសញ្ញាបត្រនាពេលនេះ អ្នកដែលមានការងារធ្វើចំនួន ៩៣,៧២% ក្នុងនោះបរិញ្ញាបត្ររង ៨៦, ៩៧ % ថ្នាក់បរិញ្ញាបត្រ៩៤,៩៨% ថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់ ១០០% និងថ្នាក់បណ្ឌិត ១០០% ។ លោកបានបញ្ជាក់បន្ថែមថា ក្រៅពីការផ្តល់ជូនអាហារូបករណ៍សម្រាប់សិស្ស និស្សិតក្រីក្រ តាមរយៈប្រមុខរាជរដ្ឋាភិបាលនិងក្រសួងស្ថាប័ននានានោះ សាកលវិទ្យា ល័យវេស្ទើន ក៏បានបង្កើតឱ្យមានកម្មវិធីប្រាក់កម្ចីសិក្សា សម្រាប់និស្សិតក្រីក្រ ដើម្បីបង្កើនលទ្ធភាពសិក្សាថ្នាក់បរិញ្ញាបត្រ ដល់សិស្សក្រីក្រ។

សិស្សរបស់សាលាវេស្ទើនអន្តរជាតិ តែងទទួលបានអត្រាជាប់បាក់ឌុបនៅក្នុងចន្លោះ៩០-៩៥%ជារៀងរាល់ឆ្នាំ និងមានអត្រាជាប់និទ្ទេសA ប្រហែល១០% ជាប្រ ចាំជាក់ស្តែងក្នុងឆ្នាំសិក្សា២០២១-២០២ ២នេះ មានសិស្សសាលាវេស្ទើនអន្តរជាតិម្នាក់ទទួលបានពិន្ទុថ្នាក់១០០/១០០លើគ្រប់វិញ្ញាសា ពោលគឺ «The best ofthe best» គឺ កញ្ញា «You Soukunthika» ដែលឥឡូវបានទៅរៀននៅសហរដ្ឋអាមេ រិក(USA) ។
គួរបញ្ជាក់ថា បច្ចុប្បន្នសាកលវិទ្យាល័យវេស្ទើនមាននិស្សិតកំពុងបន្តការសិក្សាក្នុងឆ្នាំ២០២២-២០២៣នេះ ចំនួនសរុប ៥.១៨៦ នាក់ ( ស្រី ៣.៥៩០នាក់ ) ហើយមាននិស្សិតបានបញ្ចប់ការសិក្សា គិតចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ដល់ឆ្នាំសិក្សាបច្ចុប្បន្នចំនួន១៦.៧៤១នាក់ (ស្រី ៨.៤៣០នាក់)៕