Connect with us

ព័ត៌មានទាន់ហេតុការណ៍

នាយករដ្ឋមន្ត្រីថៃ សម្តែងការសុំទោស និងថាការយក spray បាញ់ដាក់អ្នកសារព័ត៌មាន គឺជាការលេងសើចតែប៉ុណ្ណោះ

បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានសម្តែងការសុំទោស ចំពោះការយកទឹកថ្នាំសម្រាប់មេរោគ (spray) បាញ់ដាក់ក្រុមអ្នកសារព័ត៌មាន ដែលបានសួរសំនួររសើបមួយ ទៅកាន់រូបលោកកាលពីដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានបាងកកប៉ុស្តិ៍ នារសៀលថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបកស្រាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា លោកមិនបានមានចេតនាចង់បង្កផលប៉ះពាល់ ឬមិនគោរពចំពោះពួកគេ (ក្រុមអ្នកសារព័ត៌មាន) នោះឡើយ ដោយពេលខ្លះលោកគ្រាន់តែចង់លេងសើច ជាមួយអ្នកនៅជុំវិញខ្លួនប៉ុណ្ណោះ។ លោក ប្រាយុទ្ធ បានលើកឡើងយ៉ាងដូច្នេះ «នរណាជាអ្នកចែកចាយ (រូបភាព)? ខ្ញុំគ្រាន់តែបានលេងសើច ចំពោះអ្នកប៉ុណ្ណោះ។ ដូច្នេះចាប់ពីពេលនេះទៅ យើងនឹងមិនលេងជាមួយគ្នាទៀតឡើយ… រឿងគឺមានតែប៉ុណ្ណឹង»

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ លោក ប្រាយុទ្ធ ចាន់អូចា បានធ្វើសន្និសីទសារព័ត៌មានមួយ ដោយក្នុងនោះអ្នកសារព័ត៌មានមួយរូប បានសាកសួរទៅកាន់លោក អំពីការរុះរើគណៈរដ្ឋមន្ត្រីថៃ ដែលអាចកើតមាន។ លោក ប្រាយុទ្ធ នៅគ្រានោះបានឆ្លើយតបវិញ ដោយឲ្យអ្នកសារព័ត៌មានរូបនោះ ខ្វាយខ្វល់តែពួករឿងខ្លួនឯងវិញទៅ ហើយបន្ទាប់មកនាយករដ្ឋមន្ត្រីរូបនេះ ក៏បានកាន់ដប sray សម្លាប់មេរោគ បាញ់ដាក់ក្រុមអ្នកសារព័ត៌មានតែម្តង។ រូបភាពនៃទង្វើរបស់លោក ប្រាយុទ្ធ បែបនេះត្រូវបានផ្សព្វផ្សាយ ពាសពេញបណ្តាញសង្គម និងទទួលបានការរិះគន់ជាបន្តបន្ទាប់ ពីសំណាក់ក្រុមអ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook