Connect with us

កងកម្លាំងប្រដាប់អាវុធ

អាមេរិក សម្រេចមិនបញ្ជូនយន្ដហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន

 

ស្របពេលលោកអធិការបតីអាល្លឺម៉ង់ បានច្រានចោលនូវការផ្គត់ផ្គង់យន្ដហោះចម្បាំងរបស់លោកខាងលិច ទៅកាន់ប្រទេសអ៊ុយក្រែន នោះ ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានសម្រេច មិបញ្ជូនយន្ដហោះចម្បាំង

ជំនាន់ទី៤របស់ខ្លួន ប្រភេទ F-16 ទៅជួយដល់ក្រុងកៀវ ហើយការសម្រេចបែបនេះ បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលមេដឹកនាំ នៃប្រទេសមហាអំណាចសេដ្ឋកិច្ចបស្ចិមលោកទាំង២នេះ បាន

អនុញ្ញាត ផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់របស់ខ្លួន ជួយដល់ប្រទេសអឺរ៉ុបខាងកើត ដែលកំពុងតែហែកហួរដោយសារសង្គ្រាមរបស់ក្រុងមូស្គូ។

សារព័ត៌មាន Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣១ ខែមករា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានបញ្ជាក់ ថា គាត់ នឹងមិនបញ្ជូនយន្ដហោះ

F-16 ផលិតនៅសហរដ្ឋអាមេរិក នាំទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើសង្គ្រាម ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី នោះឡើយ។ ប៉ុន្ដែលោកប្រធានាធិបតី បានអះអាង ថា គាត់នឹងទៅបំពេញទស្សនកិច្ច នៅក្នុង

ប្រទេសប៉ូឡូញ ដែលជាសម្ពន្ធមិត្តអឺរ៉ុបខាងកើតដ៏សំខាន់មួយរបស់ក្រុងវ៉ាស៊ីនតោន។

ស្របពេល ក្រុមអ្នកកាសែត បានសាកសួរ នៅឯសេតវិមាន ថាតើលោកប្រធានាធិបតី ពេញចិត្ត នៅក្នុងការបញ្ជូនយន្តហោះចម្បាំង ដែលមេដឹកនាំអ៊ុយក្រែន បាននិយាយ ថា ស្ថិតនៅកំពូលបញ្ជីអាវុធចុងក្រោយ

បំផុតរបស់ពួកគេដែរឬទេ? ប៉ុន្ដែលោក ចូ បៃដិន បានឆ្លើយ ថា «អត់ទេ! គ្មានការបញ្ជូនយន្ដហោះចម្បាំងនោះឡើយ»។

បណ្ដាប្រទេសបស្ចិមលោក បានព្រមព្រៀងគ្នាដ៏លំបាកមួយ នៅខែមករា នេះ ដើម្បីសម្រេចលើការបញ្ជូនរថក្រោះដ៏ទំនើប ផលិតតាមស្ដង់ដាររបស់អង្គការណាតូ ដែលជាអាវុធដ៏មានអានុភាពខ្លាំងក្លាបំផុត នៅ

ក្នុងជួរកងទ័ពនៅក្នុងទ្វីបរបស់ពួកគេ។

ជាមួយនឹងខួបលើកទី១ នៃការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន នាថ្ងៃទី២៤ ខែកុម្ភៈ នោះ មានការរំពឹងទុក កាន់តែច្រើនឡើង ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន អាចនឹងធ្វើដំណើរទៅ

កាន់ទ្វីបអឺរ៉ុប។ នេះក៏ជាការបង្ហាញ អំពីការលើកទឹកចិត្ត សម្រាប់សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោន ដែលកំពុងតែរួបរួមគ្នា ជួយគាំទ្រដល់ប្រទេសអ៊ុយក្រែន។ ប៉ូឡូញ ក្លាយជាចំណុចស្នូល នៃកិច្ចខិតខំប្រឹងប្រែង ជា

មជ្ឈមណ្ឌលដឹកជញ្ជូន ឬផ្គត់ផ្គង់គ្រឿងសព្វាវុធ ហើយក៏ជាសម្ពន្ធមិត្តដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិក នៅតំបន់អឺរ៉ុបខាងកើត។

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន អំពីដំណើរទស្សនកិច្ចរបស់គាត់ ថា «ខ្ញុំនឹងធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ ប៉ុន្ដែខ្ញុំមិនទាន់បានកំណត់ពេលវេលា

ច្បាស់លាស់នៅឡើយ»។ក្រោយពេលប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់ ប្រភេទ M1 Abrams ចំនួន៣១គ្រឿង  ហើយបណ្ដាសម្ពន្ធមិត្តជាច្រើនប្រទេស ក៏បានផ្គត់ផ្គង់រថក្រោះ

របស់ពួកគេផងដែរ រហូតធ្វើឲ្យចំនួនរថក្រោះ ត្រូវផ្ដល់ទៅឲ្យអ៊ុយក្រែន កើនដល់៣២១គ្រឿង។ ប៉ុន្ដែរដ្ឋាភិបាលក្រុងកៀវ នៅតែទទូច ចង់បានយន្ដហោះចម្បាំងរបស់បស្ចិមលោក រួមមាន F-15 ឬ F-16, ជាដើម

សម្រាប់យកមកទប់ទល់ ឬ កាត់បន្ថយសមត្ថភាពវាយលុកពីគ្រឿងសព្វាវុធរបស់រុស្ស៊ី។

លោក ចន ឃើរប៊ី (John Kirby) ទីប្រឹក្សាសន្ដិសុខជាតិរបស់សហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន កាលពីថ្ងៃពុធ សប្ដាហ៍មុន ថា «សហរដ្ឋអាមេរិក កំពុងតែពិភាក្សាគ្នា ឥតឈប់ឈរជាមួយ

នឹងក្រុមមន្រ្ដីជាន់ខ្ពស់របស់អ៊ុយក្រែន ហើយយើងនឹងប្រែប្រួលតាមស្ថានការណ៍ផ្លាស់ប្ដូរ។ បញ្ហានេះ យើងក៏មិនអាចស្ដីបន្ទោស ដល់អ៊ុយក្រែន អំពីការស្នើសុំប្រព័ន្ធការពារផ្សេងៗនោះដែរ ហើយក៏មិនមែនជាលើក

ដំបូង ដែលពួកគេនិយាយ អំពីយន្ដហោះចម្បាំងរបស់លោកខាងលិចនោះឡើយ។ ប៉ុន្ដែខ្ញុំមិនបានប្រកាសណាមួយ ចំពោះកិច្ចការ នៅខាងមុខនោះទេ»៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook