Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាតឲ្យលោកស្រី Jyosna Puri អនុប្រធានមូលនិធិអន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ចូល​ជួប​សម្តែងការគួរសម

(ភ្នំពេញ)៖​ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាតឲ្យលោកស្រី ជីយោស្ណា ពួរីន (Jyosna Puri) អនុប្រ ធានមូលនិធិអន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ចូល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារ ដោយក្នុងកិច្ចជំនួបជាមួយ សម្តេច តេជោ ហើយបានបញ្ជាក់ថា​ កម្ពុជា ផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍វិស័យកសិកម្ម ចង់រក្សាឱ្យអ្នកដើរឆ្លងឲ្យផុតបន្ទាត់ក្រីក្រ ហើយកុំឲ្យធ្លាក់ចុះវិញ ។តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឲ្យដឹងនៅក្រោយជំនួបថា លោកស្រីអនុប្រធាន​​​​​មូលនិធិអន្តរជាតិ​​​​​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​បានសំដែងនូវការគោរពចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែង​​​​របស់សម្ដេចតេជោក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គម ជាពិសេសក្នុងគ្រាមានកូវីដ១៩ ដែលក្នុងនោះសម្ដេចតេជោ​​​​បានដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ជំងឺនេះបានយ៉ាងជោគជ័យ ។ ​

លោកស្រីបានមានប្រសាសន៍ទៀតថា សម្ដេច ក៏បានជួយឲ្យប្រជាពលរដ្ឋឆ្លងកាត់បន្ទាត់ក្រីក្រ ជួយក្នុងកិច្ចគាំពារសង្គម ខាងអាហារូប ត្ថម្ភ និងការដាក់ចេញនយោបាយដ៏ល្អ សម្រាប់វិស័យកសិកម្ម និងអភិវឌ្ឍជនបទ ឲ្យមានអ្នកបច្ចេកទេសកសិកម្ម​​​​នៅតាម ឃុំ តាមជន បទ និងកម្មវិធីស្រោចស្រព នៃវិស័យកសិកម្ម ដើម្បីជំរុញការផលិតកសិផល​​​ដែលមានគុណភាព​​​ស្របតាម​​​តម្រូវការទីផ្សារ ។

លោកស្រី Jyosna Puri បានគោរពជម្រាបជូនសម្ដេចតេជោថា អង្គការមូលនិធិអន្តរជាតិសម្រាប់វិស័យកសិកម្ម​​​សូមសម្ដែងនូវ​​​ការគោ រព និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងការរក្សាសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍន៍របស់កម្ពុជា​​​លើវិស័យកសិកម្ម ។

លោកស្រីក៏បានគោរពថ្លែងអំណរគុណជួសមុខឱ្យប្រធានមូលនិធិប្រតិភូចូលរួម ចំពោះការបង្កើនវិភាគទានពី៦០ម៉ឺនដុល្លារ ទៅ១លានដុល្លារ សម្រាប់ឆ្នាំ២០២៥ -២០២៨ ហើយបានប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជា លើវិស័យកសិកម្ម​​​ឲ្យកាន់តែខ្លាំងក្លា​​​​ឡើងបន្ថែមទៀត ។

សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា មូលនិធិអង្គការអន្តរជាតិសម្រាប់វិស័យកសិកម្ម ជាដៃគូល្អ ជា​​​ដៃគូដែលមានអាយុកាលជាង ៣០ឆ្នាំមកហើយ ហើយអង្គការនេះមានទស្សនៈដូចគ្នា ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា កម្ពុជាបានផ្ដោតការយកចិត្តទុកដាក់​​​ទៅលើការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ចង់ធ្វើយ៉ាងណាឱ្យកសិករផលិតហើយ​​​ទទួលបានផលចំណេញ ចង់រក្សាកុំឱ្យអ្ន​​​កដើរ​​​​​​​ឆ្លងផុតបន្ទាត់ក្រីក្រហើយធ្លាក់ចុះទៅវិញ និងចង់ជំរុញឲ្យវិស័យកសិកម្មទៅជាកសិពាណិជ្ជកម្ម និងកសិឧស្សាហកម្ម ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសំដែងនៅសេចក្តីរីករាយផ្សារជាថ្មីម្ដងទៀតចំពោះភាពជាដៃគូដ៏ល្អជាមួយអង្គការមូលនិធិអន្តរ ជាតិសម្រាប់វិស័យកសិកម្ម ហើយបានសម្រេចលើការបង្កើនវិភាគទានរបស់កម្ពុជាពី៦០ម៉ឺនដុល្លារ ទៅ១លានដុល្លារ ចាប់ពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៨ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook