Connect with us

ព័ត៌មានជាតិ

ជប៉ុនបន្តផ្តល់ជំនួយជាង ៣ លានដុល្លារ រួមចំណែកបញ្ចប់ អំពើហិង្ស នៅកម្ពុជា

​យោង​តាម​សេចក្តីប្រកាស​របស់​ស្ថានទូត​ជប៉ុន​ ​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​នេះ​ ​បាន​ប្រកាស​ថា​ ​ផ្ដល់​ថវិកា​ចំនួន​៣​៤​០​ ​០​០​០​ ​០​០​០​ ​យេ​ន​ (​ប្រមាណ​ជា​ ​៣​ ​០​៩​០​ ​៩​០​៩​ ​ដុល្លារ​អា​ម៉េរិ​ក​) ​តាមរយៈ​អង្គការ​យូ​នី​សេ​ហ្វ ​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​ក្នុង​អំឡុង​ពេល​មាន​ជំងឺរាតត្បាត​កូ​វី​ដ​១​៩​ ​ក្នុង​ប្រទេស​កម្ពុជា​។​

​បើ​តាម​របាយការណ៍​សកល​មួយ​បាន​បង្ហាញ​ថា​ ​កុមារ​អាច​នឹង​មាន​ហា​និ​ភ័យ​ខ្ពស់​ក្នុង​ការ​ទទួលរង​នូវ​អំពើ​ហិង្សា​ដែល​បណ្ដាលមកពី​ជំងឺរាតត្បាត​នេះ​។​ ​ប្រភព​ដដែល​បញ្ជាក់​ថា​ ​រាល់​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​ ​ការ​បាត់បង់​ប្រាក់ចំណូល​ ​ភាព​ឯកោ​ ​កន្លែង​រស់នៅ​ចង្អៀត​ ​ក​ម្រិ​ត​ខ្ពស់​នៃ​ភាព​តានតឹង​ ​និង​ជំងឺ​ថប់បារម្ភ​ធ្វើ​ឱ្យ​មានការ​កើន​ឡើង​នូវ​លទ្ធភាព​ដែល​កុមារ​អាច​ជួបប្រទះ​ ​និង​ទទួលរង​ការ​រំលោភបំពាន​លើ​រាងកាយ​ ​និង​ផ្លូវចិត្ត​នៅផ្ទះ​។​

​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ជំនួយ​នេះ​ ​រដ្ឋាភិបាល​ជប៉ុន​ ​និង​អង្គការ​យូ​នី​សេ​ហ្វ ​កំពុង​ចាប់ផ្តើម​គម្រោង​ថ្មី​មួយ​ឈ្មោះថា​ “​ការ​ទប់​ស្កាត់​ ​និង​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ​នៅ​កម្ពុជា​ ​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​និង​ការ​ស្តារ​ឡើងវិញ​”​។​

ការ​ផ្ដល់​ថវិកា​នេះ​ ​ក្នុង​គោលបំណង​ដើម្បី​ធានា​ថា​កុមារា​ ​និង​កុមារី​ ​នៅ​កម្ពុជា​ទទួល​បានការ​ការពារ​ពី​អំពើ​ហិង្សា​ ​ការ​កេងប្រវ័ញ្ច​និង​ការ​រំលោភបំពាន​ក្នុង​អំឡុង​ពេល​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​និង​ការ​ស្តារ​ឡើងវិញ​ ​ដើម្បី​ពង្រឹង​សន្តិសុខ​មនុស្សជាតិ​។​ ​នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។​

​គួរ​រម្លឹក​ថា​ ​រដ្ឋាភិបាល​ជប៉ុន​ ​តែង​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ ​ដើម្បី​ស្ដារ​ ​និង​អភិវឌ្ឍ​ទៅលើ​វិ​ស័យ​នានា​ជា​ចម្បង​៕​

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook