Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ចេញលិខិតអោយក្រុងស្រុកទាំងអស់នៃខេត្តនេះ​បញ្ជប់ការយកភាស៊ីការលក់ដូរតាមកញ្ច្រែង ល្អី

នៅថ្ងៃទី២២ខែមិនាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ លោក គួច ចំរើន បានចេញលិខិតអោយឈប់យកភាសុីរាល់ការលក់ដូរតាម​ កញ្ជើ ល្អី កញ្ច្រែង មានលក្ខណៈតូចតាចបំផុត ។

នៅក្នុងលិខិតនោះបានបញ្ជាក់ថា យោងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល​ ស្តីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ចុះថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន លោក​ អភិបាល នៃគណៈអភិបាលក្រុង ស្រុក​ ជ្រាបថា អនុលោកតាម បទប្បញ្ញត្តិគតិយុត្តជាធរមានពាក់ព័ន្ឋនឹងការគ្រប់គ្រងផ្សារនៅទូទាំងប្រទេស អាជីវករលក់ដូរក្នុងផ្សារមានកាតព្វកិច្ចបង់ចំណូលថវិកាខេត្ត ដែលមានជាអាទិ៍ ការបង់ភាសុី និងការបង់ថ្លៃជួល តូប រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀត​ តាមការកំណត់ក្នុងសៀវភៅបន្ទុកព្រមទាំងបង់ពន្ឋដារតាមការកំណត់នៃច្បាប់។

លិខិតខាងលើនេះ បានអោយដឹងដែរថា ដើម្បីបង្ហាញឲ្យឃើញពីអំពីការយកចិត្តទុកដាក់ដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាព ក្រីក្រតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុសូមធ្វើការណែនាំដកល់ លោកអភិបាលក្រុងស្រុក ត្រូវអនុវត្ត តាមខ្លឹមសារសារាចរលេខ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលអោយបានខ្ជាប់ខ្លួននិងត្រូវ ណែនាំដល់ប្រធានផ្សារ អ្នកគ្រប់គ្រងផ្សារនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អោយបញ្ឈប់ការយកភាសុី និងសេវាផ្សេងៗ ចំពោះពលរដ្ឋលក់តាមកញ្ច្រែង ល្អី និងត្រូវបង្ករលក្ខណៈងាយស្រូួល ដោយរៀបចំទីតាំង សមស្របដល់ពលរដ្ឋ ដែលរកសុីលក់ដូរឥវ៉ាន់ កំប៉ិកកំប៉ុកតាមកញ្ច្រែង កញ្ចើ ល្អី។

ណែនាំដល់ប្រធានផ្សារ អ្នកគ្រប់គ្រងផ្សារត្រូវ អនុវត្តការប្រមូលចំនូល តាមរយៈការបង់ភាសុី និងការបង់ថ្លៃជូល រាន ស្តង់ និងកន្លែងលក់ដូរដទៃទៀត តាមការកំណត់នៅក្នុងសៀវភៅ បន្ទុក ។ ណែនាំដល់ប្រធានផ្សារ អ្នកគ្រប់គ្រងផ្សារ ត្រូវលើកស្លាកតារាងតម្លៃភាស៊ី នៅរតាមទីផ្សារក្នុងដែនសមត្ថកិច្ចខ្លួន។

សូមជំរាបថា ខេត្តព្រះសីហនុគឺជា ព្រភពនៃទេសចរណ៍និងពាណិជ្ចកម្ម តែយ៉ាងណាអ្នកលក់ដូរតាម កញ្ជើ ល្អី និងកញ្ច្រែងគឺ មិនទទួលបានផលចំេនញច្រើនដូចការលក់ដូរតាមស្តង់តូបនោះឡើយ ។ដូចនេចំណាត់ការរបស់រដ្ឋបាលខេត្តព្រះសីហនុគឺជួយកាត់បន្ថយភាពក្រីក្រពលរដ្ឋយ៉ាងពិតប្រាកដ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook