កម្ពុជា បាន បំបែក កំណត់ត្រា មេដាយ របស់ ខ្លួន ឯង ក្នុង ព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ ២០២១ លើក ទី ៣១ ដែល រៀបចំ នៅ ប្រទេស វៀតណាម ដោយ ពេល នោះ រក បាន ៦៤ គ្រឿង។
កំណត់ត្រា ចាស់ របស់ កម្ពុជា ធ្លាប់ រក បាន មេដាយ ៥៣ គ្រឿង ក្នុង ព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ ១៩៧១ ដែល ពេល នោះ គេ ស្គាល់ ថា ជា កម្មវិធី Sotheast Asian Peninsular Games រៀបចំ នៅ ទីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី។ នេះ គឺ ជា លើក ទី ៤ ហើយ ដែល កម្ពុជា អាច សម្រេច បាន មេដាយ ដល់ ៥០ គ្រឿង ចាប់ តាំង ពី ចូលរួម ស៊ីហ្គេម ដំបូង ក្នុង ឆ្នាំ ១៩៦១។
កម្ពុជា ធ្លាប់ ឈ្នះ បាន មេដាយ ៥១ គ្រឿង អំឡុង ពេល ស៊ីហ្គេម ឆ្នាំ ១៩៦៥ នៅ ម៉ាឡេស៊ី និង ១៩៧៣ នៅ សិង្ហបុរី។ ក្នុង ចំណោម មេដាយ ៦៤ គ្រឿង ដែល កម្ពុជា ធ្វើ បាន នៅ ស៊ីហ្គេម លើក ទី ៣១ ក្នុង នោះ មាន មេដាយ មាស ៩ គ្រឿង ប្រាក់ ១៣ គ្រាប់ និង សំរឹទ្ធិ ៤២ គ្រឿង ឈរ នៅ ចំណាត់ ថ្នាក់ លេខ ៨ ក្នុង តារាង ចំណាត់ ថ្នាក់ មេដាយ ក្នុង ចំណោម ១១ ប្រទេស។
កម្ពុជា ដណ្ដើម បាន មេដាយ មាស តាម រយៈ វិញ្ញាសា កីឡា តេក្វាន់ដូ WT , ប៉េតង់ស្ត្រីបីនាក់, ចំបាប់, ប៉េតង់វាយគូ, គុនខ្មែរ, Kickboxing ក្នុងចំណោមកីឡាផ្សេងៗទៀត។
សម្រាប់ ព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ ២០២៣ លើក ទី ៣២ ដែល នឹង រៀបចំ នៅ ប្រទេស កម្ពុជា ជា លើក ដំបូង កម្ពុជា ដាក់ ក្ដី រំពឹង សង្ឃឹម ថា នឹង ទទួល បាន មេដាយ ច្រើន ជាង ឆ្នាំ មុន ៗ។