Connect with us

ព័ត៌មានកីឡា

លោក ថោង ខុន ធានា ពី ការ រៀបចំ អាហារ តាម តម្រូវ ការ ក្នុង ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម

ឆ្លើយ តប ទៅ នឹង កង្វល់ របស់ ប្រទេស កាន់ សាលា ឥស្លាមមួយ ចំនួន ដែល គ្រោង ចូល រួម ប្រកួត កីឡា ស៊ីហ្គេម លើក ទី ៣២ និង អាស៊ាន ប៉ារ៉ាហ្គេម លើក ទី ១២ ឆ្នាំ ២០២៣ ពាក់ ព័ន្ធ នឹង ម្ហូប អាហារ គណៈកម្មាធិការ ជាតិ រៀបចំ ការ ប្រកួត កីឡា ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម របស់ កម្ពុជា បាន រៀបចំ ម្ហូប អាហារ គ្រប់ ប្រភេទ ទាំង អស់ ក្នុង នោះ មាន ទាំង អាហារ ហាឡាល តាម តម្រូវ របស់ ភ្ញៀវ អន្តរជាតិ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិ រៀបចំ ការ ប្រកួត កីឡា ស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម បាន លើក ឡើង ក្នុងសន្និសីទ សារព័ត៌មាន ស្តីពីវឌ្ឍនភាព ការងារ របស់ កម្ពុជាសម្រាប់ ការ រៀបចំ កីឡា ស៊ីហ្គេម និង អាស៊ាន ប៉ារ៉ាហ្គេម នៅ ព្រឹក ថ្ងៃ ទី ២៣ ខែ កុម្ភៈ នេះ នៅ ទី ស្នាក់ ការ គណៈកម្មាធិការ ជាតិ អូឡាំពិក កម្ពុជា ថា ៖«យើង រៀបចំ អាហារ គ្រប់ ប្រភេទ តាម តម្រូវ ការ របស់ ជាតិ សាសន៍ ។

យើង ដាក់ លិខិត បញ្ជាក់ (Certificate) បិទ នៅ លើ អាហារហាឡាល ។ នេះ ជា របៀប ធ្វើ នៅ ក្នុង ស៊ីហ្គេម។ ពាក្យ ថា«អាហារ ហាឡាល» មិន មែន គិត ត្រឹម តែ រឿង សាសនា ឬ ជន ជាតិ នោះ ទេ ប៉ុន្តែ អាហារ ហាឡាល នេះ គឺ កំណត់ អំពី ស្តង់ដា អនាម័យ ខ្ពស់ មួយ។ ម្ហូប ហាឡាល គឺ ជា ម្ហូប ដែល មាន អនាម័យ និង គុណភាព ខ្ពស់។ អីចឹង សូម ជួយ ផ្សព្វផ្សាយ ឲ្យ បាន ទូលំទូលាយ គឺ យើង គិត គូរ ច្បាស់ លាស់ ណាស់ ដល់ តម្រូវ ការ ភ្ញៀវ»។

ជា មួយ គ្នា នេះ លោក ថោង ខុន រដ្ឋ មន្ត្រី ក្រសួង ទេសចរណ៍ និង ជា អនុប្រធាន អចិន្ត្រៃយ៍ នៃ គណៈកម្មាធិការ ជាតិ រៀបចំ ការ ប្រកួត កីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ បាន បញ្ជាក់ ថា កម្ពុជា គ្មាន ប្រវត្តិ ធ្វើ ឲ្យ ភ្ញៀវ អាក់ អន់ ចិត្ត នឹង បដិសណ្ឋារកិច្ច ទេ។

លោក បាន បញ្ជាក់ ថា ៖«កម្ពុជា គ្មាន ទម្លាប់ ធ្វើ អ្វី ដែល ខ្វះ ខាត នោះ ទេ។ អាហារ ហូប ចុក យើង បាន រៀបចំ ហ្មត់ ចត់ ណាស់។ យើង មាន ក្រុម ហ៊ុន ទទួល បន្ទុក រៀបចំ អាហារ រួច រាល់ ហើយ។ ការ ដឹក ជញ្ជូន យើង មាន គ្រប់ លក្ខណៈ អស់ ហើយ។ កន្លែង ស្នាក់ នៅ ធំ គឺ យើង មាន ភូមិ កីឡា (Sport Village)។ កន្លែង ប្រកួត យើង មាន អស់ ហើយ…កម្ពុជា គ្មាន ប្រវត្តិ ធ្វើ ឲ្យ ភ្ញៀវ អាក់ អន់ ចិត្ត រឿង បដិសណ្ឋារកិច្ច នេះ ទេ។ ខ្ញុំ សូម ធានា មាន តែ លើស។ លើស យ៉ាងមិច? លើស ហ្នឹង គឺ ដោយ សារ តែ យើង ផ្តល់ សេវា ដល់ ភ្ញៀវ លើស ពី ឋានៈ របស់ ភ្ញៀវ ថែម ទៀត។ កុំ ឲ្យ មិត្ត ភក្តិ យើងមាន ការ ព្រួយ បារម្ភ យើង បាន រៀបចំ អស់ ហើយ»។

សូម បញ្ជាក់ ថា កីឡា ស៊ីហ្គេម លើក ទី ៣២ នឹង បើក ជា ផ្លូវ ការ នា ថ្ងៃ ទី ៥ ខែ ឧសភា និង បិទ បញ្ចប់ នា ថ្ងៃ ទី ១៧ ខែ ឧសភា ប៉ុន្តែ ប្រភេទ កីឡា ខ្លះ នឹង ចាប់ ផ្តើម ពី ថ្ងៃ ទី ២៩ ខែ មេសាទៅ។ ចំណែក កីឡា អាស៊ាន ប៉ារ៉ាហ្គេម នឹង ចាប់ ផ្តើម ពី ថ្ងៃ ទី ៣ ដល់ ទី ៩ ខែ មិថុនា៕
អត្ថបទ៖ វីរបុត្រ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook