Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានសម្រេច​ត្រៀមផ្ដល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ជូនមន្រ្តីរាជការ ក្នុងឱកាសចូលឆ្នាំថ្មី និងភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ផ្ដល់ប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល ដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ក្នុងឱកាសពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្លាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥។ នេះបើតាមអនុក្រឹត្យ របស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

សូមជម្រាបថា ដូចជារៀងរាល់ឆ្នាំ ឲ្យដល់ខែបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌ សម្តេចតេជោ ហ៊ុន សែន តែគិតគូរផ្តល់ប្រាក់ឧបត្ថម្ភ ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទចំនួន៥ម៉ឺនរៀល ដែលឧបត្ថម្ភមួយលើកៗ ចំណាយប្រហែល៧លានដុល្លារអាមេរិក៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook