Connect with us

ព័ត៌មានជាតិ

ន្ត្រីជំនាញស៊ីម៉ាក់ ជីកកាយដីរៀបចំប្រព័ន្ធលូចម្រុះទឹកនៅបរិវេណវត្តភ្នំ ស្រាប់តែប្រទះឃើញរូបចម្លាក់តោថ្មបុរាណដ៏ធំមួយ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បានជីកកាយដី ដើម្បីរៀបចំប្រព័ន្ធលូចម្រុះទឹកនៅបរិវេណវត្តភ្នំ ក៏ប្រទះឃើញរូបចម្លាក់តោថ្មបុរាណដ៏ធំមួយ។

ជាមួយគ្នានេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បាន បានញ្ជាក់ថា រូបចម្លាក់តោថ្មដ៏ធំនេះ ត្រូវបានជីកឃើញក្នុងដីជម្រៅជាច្រើនម៉ែត្រ នៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
សូមបញ្ជាក់ថា ខណៈពេលនេះនៅមិនទាន់មានព័ត៌មានបញ្ជាក់អំពីប្រវត្តិតោថ្មនេះថា មានអាយុកាលប៉ុន្មានឆ្នាំ ឬកប់ក្នុងដីតាំងពីពេលណា ក៏មិនទាន់ដឹងនោះដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook