Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ផ្តល់ជំនួយបន្ថែម ១៦០០លានរៀល ដល់បណ្តាខេត្តចំនួន១១ សម្រាប់ឧបត្ថម្ភប្រជាជន ដែលត្រឡប់មកស្រុកកំណើត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានផ្តល់ជំនួយថវិកាចំនួន១៦០០លានរៀលបន្ថែមទៀតដល់ បណ្តាខេត្តចំនួន១១ សម្រាប់ឧបត្ថម្ភដល់ពលករខ្មែរ ដែលត្រឡប់មកស្រុកកំណើត។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន។

ខេត្តចំនួន១១នោះ រួមមាន៖

* ខេត្តបាត់ដំបង ទទួលបានថវិកា៣០០លានរៀល
* ខេត្តបន្ទាយមានជ័យ ទទួលបានជំនួយ៣០០លានរៀល
* ខេត្តពោធិ៍សាត់ ទទួលបានថវិកា២០០លានរៀល
* ខេត្តព្រះវិហារ ទទួលបានថវិកា២០លានរៀល
* ខេត្តកណ្តាល ទទួលបានថវិកា ១៥០លានរៀល
* ខេត្តស្វាយរៀង ទទួលបានថវិកា២០លានរៀល
* ខេត្តព្រៃវែង ទទួលបានថវិកា៣០០លានរៀល
* ខេត្តក្រចេះ ទទួលបានថវិកា៤០លានរៀល
* ខេត្តតាកែវ ទទួលបានថវិកា៤០លានរៀល
* ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា៣០លានរៀល
* និងខេត្តសៀមរាប ទទួលបានថវិកា២០០លានរៀល។

ខេត្តទាំង១១នេះ មានពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ចំនួន១១០១០នាក់៕

ខាងក្រោមនេះជារបាយការណ៍របស់ក្រសួងសុខាភិបាល៖

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook