Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ពីសកលវិទ្យាល័យ «ពោធិសត្វ» របស់អាមេរិក

(ភ្នំពេញ)៖ ដោយមើលឃើញពីវីរភាព ការលះបង់ និងជាគំរូ របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន គណៈកម្មាធិការក្រុមប្រឹក្សានៃសាកលវិទ្យាល័យ «ពោធិសត្វ (BODHISASTRA)» រដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសារព័ត៌មានជូនជាផ្លូវការ នៅព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ។

លោកសាស្ត្រាចារ្យបណ្ឌិត CHANTARAT PAKAMAS ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ BODHISASTRA បានលើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ខៀវ កាញារិទ្ធ ធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើសេរីភាពសារ ព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព (កាសែត ទស្សនាវដ្តី និងព្រឹត្តិប័ត្រព័ត៌មាន) វិទ្យុ ទូរទស្សន៍ អ៊ិនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម ។

ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បាននិងកំពុងធ្វើការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យកាន់តែប្រសើរជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ ដោយការផ្លាស់ប្តូរការផ្សាយពីអាណាឡូកទៅឌីជីថល ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានយកចិត្តទុកដាក់ខ្ពស់ លើវគ្គបណ្តុះបណ្តាល អ្នកសារព័ត៌មាន ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត បំពុលសង្គម ជំរុញឱ្យអ្នកសារព័ត៌មានគោរពច្បាប់សារព័ត៌មាន ។

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានគិតគូរពីសុវត្ថិភាពអ្នកសារព័ត៌មាន ដោយបង្កើតក្រុមមេធាវីស្ម័គ្រចិត្ត ការពារអ្នកសារព័ត៌មាន និង បានជំ រុញឱ្យមានការបង្កើតសមាគមអ្នកសារព័ត៌មាន ដើម្បីជួយអ្នកសារព័ត៌មាន ។

ប្រព័ន្ធផ្សព្វផ្សាយបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋឱ្យបានដឹង និងយល់អំពីស្ថាន ភាពនៅកម្ពុជា និងស្ថានការណ៍នយោបាយពិភពលោក ដែលកំពុងផ្លាស់ប្តូរ រួមទាំងបញ្ហានយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ការអប់រំ និងបញ្ហាផ្សេងៗទៀតដែលទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ។

ប្រព័ន្ធផ្សព្វផ្សាយ បានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងការការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ក៏ដូចជាការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ។

ឯកឧត្ត ខៀវ កាញារីទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាកលវិទ្យាល័យ BODHISASTRA ដែលបានសម្រេចចិត្តផ្តល់សញ្ញា បត្របណ្ឌិតកិត្តិយសផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនង ។

សាកលវិទ្យាល័យពោធិសត្វ គឺជាអង្គការអប់រំឯករាជ្យខាងសាសនា ដែលបានចុះបញ្ជីនៅរដ្ឋផ្លរីដា ជាមួយនឹងពាក្យស្លោកមួយថា  «កន្លែងរួមគ្នាសម្រាប់បណ្ដុះបណ្ដាលខាងវិញ្ញាណ» ដើម្បីបង្កើតកន្លែងរួមសម្រាប់ការដាំដុះខាងវិញ្ញាណ ។

សាកលវិទ្យាល័យពោធិសត្វ មានគោលបំណងផ្សារភ្ជាប់ការសិក្សាគ្រប់ទីកន្លែង រួមជាមួយនឹងបណ្តាញអប់រំ ដើម្បីបណ្តុះស្មារតីមនុស្សឱ្យមានភាពរុងរឿងនៃសហគមន៍ និងសង្គម ដោយឈរលើមូលដ្ឋាននៃសេចក្តីល្អ និងសោភ័ណភាព ស្របតាមគោលការណ៍នៃទ្រឹស្ដី និងប្រាជ្ញាក្នុងស្រុក ។

ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា វិស័យព័ត៌មាន និងការផ្សព្វផ្សាយ គឺជាវិស័យដ៏សំខាន់សម្រាប់ប្រទេសណាក៏ដោយ ព្រោះវាមានតួ នាទីយ៉ាងសំខាន់ក្នុងការបង្កើតមតិសាធារណៈ ជំរុញលទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់ការអភិវឌ្ឍន៍ជាតិ ។

រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ពីសារៈ សំខាន់នៃការអភិវឌ្ឍវិស័យព័ត៌មាន និងការផ្សព្វផ្សាយ ហើយបានចាត់វិធានការជាច្រើនដើម្បីគាំទ្រដល់វិស័យនេះ ។

ក្រសួងព័ត៌មាន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកផ្នែកព័ត៌មាន និងផ្សព្វផ្សាយ បានខិតខំបំពេញតួនាទីរបស់ខ្លួនស្របតាមច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកក្នុងការតភ្ជាប់ព័ត៌មានក្នុងសង្គម ទាំងក្នុងស្រុក តំបន់ និង សកលលោក ។

ឯកឧត្តម ខៀវ កាញារីទ្ធ បាននាំវិស័យព័ត៌មាន និងផ្សព្វផ្សាយចាប់តាំងតែពីកម្ពុជា មានត្រឹមតែបាតដៃទទេរ (នាខែមករា ឆ្នាំ១៩៧៩) រហូតដល់វិស័យព័ត៌មាននិងផ្សព្វផ្សាយ កំពុងស្ថិតក្នុងយុគសម័យ ឌីជីថល នៃបរិបទឧស្សាហកម្ម៤.០ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook