Connect with us

ព័ត៌មានជាតិ

ជប៉ុន ផ្តល់ជំនួយជិត ៦០ ម៉ឺនដុល្លារបន្ថែមទៀត ជួយស្តារសំណង់ធារាសាស្រ្តដល់ខេត្តចំនួន ៣

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយរហូតជិត៦០ម៉ឺនដុល្លារ (៥៧៤,២៣០ដុល្លារអាមេរិក) សម្រាប់ដំណោះរការដល់គម្រោងធំៗចំនួន៣ គឺ គម្រោង​សំណង់​ធារាសាស្ត្រ​ក្នុងខេត្ត​ប៉ៃលិន​​ គម្រោង​ពង្រឹង​ខ្សែសង្វាក់​តម្លៃ​គ្រាប់ស្វាយចន្ទី​នៅក្នុង​ខេត្តកំពង់ធំ​ និង​ ​គម្រោង​កែលម្អ​ផ្លូវ ក្នុងខេត្តស្វាយរៀង​។​

– ​គម្រោង​ទី​១ សម្រាប់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​ប៉ៃលិន រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ថវិកា​ចំនួន ២១៧,៨៤៥ ដុល្លារ​អាមេរិក សម្រាប់​ការសាងសង់​ស្ថានីយ៍​បូមទឹក​មួយ សំណង់​បង្ហូរទឹក​មួយ និង​លូ​ប្រអប់​ពីរ និង​ការស្តារ​ប្រឡាយទឹក​មួយកន្លែង​។
-​គម្រោង​ទី​២ សម្រាប់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ រដ្ឋាភិបាល ជប៉ុន​នឹង​ផ្តល់​ថវិកា​ចំនួន ១៦៩,៧២០ ដុល្លារ​អាមេរិក សម្រាប់​សាងសង់​ឃ្លាំង​ស្តុក​ស្វាយចន្ទី ចំនួន​៣ និង​កន្លែង​ស​ម្ងួ​ត​ចំនួន​៤ និង​ការ​តម្លើង​ឧបករណ៍​វាស់​សំណើម​គ្រាប់ស្វាយចន្ទី​នៅ​ចំនួន៤គ្រឿង​។
– ​គម្រោង​ទី​៣ សម្រាប់​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តហស្វាយរៀង រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់ ថវិកា​ចំនួន ១៨៦,៦៦៥ ដុល្លារ​អាមេរិក សម្រាប់​ការ​ក្រាលផ្លូវ​មួយ​ខ្សែ​ប្រវែង ៦ គីឡូម៉ែត្រ នៅក្នុង​ឃុំ​បុស​មន​។ ការស្ថាបនា​ផ្លូវ​នេះ នឹងចូលរួម​ចំណែក​ដ​ល់​គុណភាព​ជីវិត​របស់​ប្រជាជន​ប្រមាណ ១២៦,០០០ នាក់ នៅក្នុង​ស្រុក​រំដួល និង​ស្រុក​ស្វាយទាប​។

ថ្លែងក្នុងចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង​សម្រាប់គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​គូ​សាណូ​ណិ​ កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានអះអាងថា ជំនួយឥតសំណង​នេះ មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការទទួលបាន​ដោយ​សុវត្ថិភាព​នូវ​សេវាសាធារណៈ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook