Connect with us

ព័ត៌មានជាតិ

ក្រសួងមុខងារសាធារណៈ ចេញសេចក្តីជូនដំណឹងស្តីពី ការបើកផ្តល់ បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ ២០២១

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ មានកិត្តិយស សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាល រាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ លោក លោកស្រីប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធមេត្តាជ្រាបថា ការបើកផ្តល់បៀវត្សសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២១ ជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ត្រូវសហការរៀបចំអនុវត្ត ដូចខាងក្រោម៖

១) ការបើកផ្តល់បៀវត្សសម្រាប់ខែមេសា គឺត្រូវរៀបចំបើកផ្តល់បៀវត្សប្រចាំខែតែមួយលើក រួមទាំងប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

២) ការបើកផ្តល់បៀវត្សសម្រាប់ខែឧសភានិងខែបន្តបន្ទាប់ គឺត្រូវរៀបចំបើកផ្តល់រៀងរាល់ពីរសប្តាហ៍ម្តង ដោយអនុវត្តតាមស្មារតីសារាចរលេខ ០៧ សរ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការកំណត់នីតិវិធីសម្រាប់ការបើកផ្តល់បៀវត្សរៀងរាល់ពីរសប្តាហ៍ម្តងក្នុងខែនីមួយៗជូនមន្ត្រីរាជការស៊ីវិលនិងមន្ត្រីសាធារណៈផ្សេងទៀត ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook